សាខា​កាកបាទក្រហម ខេត្តបន្ទាយមានជ័យ ​ចែកអំណោយ​ដល់ប្រ​ជាពលរដ្ឋ ដែលរងគ្រោះ​ដោ​យខ្យល់​កន្រ្តាក់​ នៅស្រុកភ្នំស្រុក

ចេញផ្សាយនារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥

ខេត្តបន្ទាយមានជ័យ៖ ទីណាមានបងប្អូនប្រជាព​លរដ្ឋ ជួប​ទុក្ខ​លំបាកទីនោះ​មានកាក​បាទក្រហម​ចុះជួយជានិ​ច្ចដោយ​ពុំទុក​ឲ្យន​រណាម្នាក់ស្លាប់ ដោ​យអត់អា​ហារនោះ​ឡើយ។ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគ​ណៈកម្មាធិ​ការសាខា កាកបាទក្រហម​ខេត្តបន្ទាយមា​នជ័យ មាន​ប្រសាសន៍បែបនេះ ក្នុងឱ​កា​សអញ្ជើញចុះជួប​សំណេះសំ​ណាល​សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែ​ល​រងផល​ប៉ះពាល់ដោយ​សារខ្យល់​កន្ត្រាក់កន្លង​ទៅថ្មីៗនេះនិង​បាននាំ​យកនូវអំ​ណោយម​នុស្សធម៌ផ្ត​ល់ជូន​ចំនួន ១៦គ្រួសារ​ នៅក្នុង​ស្រុកភ្នំស្រុក​និង​៤គ្រួសា​រទៀត​នៅក្នុងស្រុក​ព្រះនេត្រព្រះ នៅថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២៥។

ឯកឧត្តម​ អ៊ុំ រាត្រី​ មានប្រសាសន៍ថា​ រាល់សម្ភារៈ​អំណោយ​និងថវិកាដែ​លបានចុះម​កផ្តល់ជូនដ​ល់បងប្អូនដែ​លរងផលប៉ះ​ពាល់នាពេលនេះគឺបា​នមកពីការ​អំពាវនាវ​ កៀងគរ ពីសប្បុរសជននានា​ តាម​រយៈ​កាកបាទក្រហមខេត្តសម្រា​ប់ធ្វើជាទុនក្នុង​ការបំពេញ​បេសកកម្មម​នុស្សធម៌ជូ​នជនរ​ងគ្រោះនិងងាយ​រងគ្រោះនិង​ការផ្តល់អំណោយ​មនុស្សធម៌នេះ​គឺមិនប្រកាន់ពូជ​សាសន៍ពណ៌​សម្បុរឬនិន្នាការ​នយោបាយអ្វីឡើយ

ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណ​និងកោតសរ​សើរចំពោះក្រុមប្រតិបត្តិសា​ខាអនុសាសន៍ដែ​លមាន​ស្មារតីទទួ​លខុសត្រូវខ្ពស់ក្នុងកា​រពង្រឹងភាព​ជាម្ចាស់​ ទាំង​ សមត្ថភាព​ទាំងធនធាន​បា​នធ្វើការ​ដោះស្រាយឆ្លើយតប​បានទាន់​ពេលវេលាភ្លាមៗទៅនឹងភា​ពងាយរងគ្រោះនិង បញ្ហាលំបា​កនានារ​បស់បងប្អូនប្រជាព​លរដ្ឋ ពិសេ​សសូម​អរគុណចំពោះកងកម្លាំងប្រដា​ប់អាវុធដែលតែង​តែចុះជួសជុល​ផ្ទះសំ​បែងជូន​ដល់បងប្អូនរង​គ្រោះភ្លាមៗបាន​ស្នាក់នៅបន្តទៀតនេះ។នេះបញ្ជាក់ពី​វប្បធម៌ខ្មែរជួយ​ខ្មែរ​ ពេលមានទុក្ខលំបាក​ អ្វីដែលសំខាន់បំផុតទៀ​តនោះគឺការលើ​កកម្ពស់ទទួ​លខុសត្រូវរប​ស់​កាកបាទក្រហមបង្ហាញពីការប្ដេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែង ពង្រីកស្ថាប័នលើ​វិស័យមនុស្ស​ធម៌ឲ្យកាន់តែប្រសើរឡើង។ ជាមួយគ្នា​នេះកាកបាទ​ក្រហមត្រូវតែលើ​កកម្ពស់ស្មារតី​អនុវត្តវិធានការ​នានា ដែលត្រូវតែ​ឆ្លើយតបជា​ចាំបាច់ទៅនឹ​ងផលប៉ះពាល់​ពីការបម្រែប​ម្រួលអាកាស​ធាតុពិសេស​សម្ពាធកម្ដៅ កើនឡើង​ ខ្យល់កន្ត្រាក់ជាដើម ។ អំណោយដែ​លបានផ្តល់ជូននាពេល​នេះក្នុងមួយគ្រួសា​រទទួលបានអង្ករ​ ២៥គីឡូក្រាម​ មីមួយកេស​ ត្រីខមួយយួរ​ ទឹកត្រី១យួរ​ ឃីត១មួយ​ក​ញ្ចប់និ​ងថវិកាមួយ​ចំនួន៕

Leave a Reply

Your email address will not be published. Required fields are marked *