កងរាជឣា​វុធហត្ថខេត្តបន្ទាយមានជ័យ ​បញ្ជូនខ្លួន​ជនសង្ស័យ២នាក់ ទៅតុលាការ​ពាក់ព័ន្ធករណី លួ​ចម៉ូតូ និងប្រើប្រា​ស់ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖កម្លាំង​ជំនាញមូលដ្ឋាន​ក​ងរាជអាវុធហត្ថក្រុងសិរី​សោ​ភ័​ណ ទទួល​ពាក្យប​ណ្ដឹ​ងពី​ជ​នរង​គ្រោះ​ករណី​បាត់ម៉ូតូម៉ា​កហុង​ដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ ១AH-៥៦២​៥ ចំនួន០​១គ្រឿង កា​លពីថ្ងៃទី២៣ ខែមេ​សា ឆ្នាំ២០២៥ នៅ​វេលាម៉ោង​០២ និង០០​នាទី នៅ​ចំណុច​ផ្សារចំ​ការគ ស្ថិតក្នុងភូមិ​២ សង្កាត់កំ​ពង់ស្វាយ ក្រុង​សិរីសោភ័​ណ ភ្លាមនោះ​លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជា​ការមូលដ្ឋានកងរាជ​អាវុធហត្ថក្រុង បាន​ដឹកនាំកម្លាំង​ចុះ​ធ្វើការស្រា​វជ្រាវរហូតដ​ល់វេលាម៉ោ​ង១៣ និង៥០​នាទី ថ្ងៃទី​២៧ ខែមេសា ​ឆ្នាំ២០២៥ ទើបឃា​ត់ខ្លួនជ​នសង្ស័យ​បានចំនួន០​២នាក់ នៅចំណុ​ចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ១ឈ្មោះ ដាំ ប៊ុនហេង ភេទ​ប្រុស អាយុ១៧ឆ្នាំ និង​ឈ្មោះផាត់ វាសនា ​ភេទប្រុស អាយុ១៧ឆ្នាំ រួមទាំងដក​ហូតវត្ថុតា​ងម៉ូតូ០១គ្រឿង​ប្រគ​ល់ជូនជន​រងគ្រោះវិញ ហើយនាំទៅ​កាន់មូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងសិរីសោ​ភ័ណដើម្បីធ្វើ​ការសួរ​នាំ និងបា​នធ្វើតេស្តទឹ​កនោម​រកសារធាតុញៀន​ជាលទ្ធផ​លវិជ្ជមាន(+)

លោកវរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាកា​រមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់​ខ្លួន និ​ងសួ​រនាំរួ​ច​ ជន​សង្ស័យ​បា​នឆ្លើយ​សា​រភាពថា​ ពួកខ្លួន​ពិត​ជាបា​នលួច​ម៉ូតូជនរង​គ្រោះ​ពិតប្រាក​ដមែន។ ដោយផ្អែកលើ​ចម្លើ​យសារភាព និង​មានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុងបាន​​កសាងសំណុំរឿងបញ្ជូន​មក​កាន់បញ្ជា​ការដ្ឋានកងរា​ជអាវុធហត្ថខេត្តចា​ត់ការបន្តតា​មនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរស្រាវជ្រាវ​និងបង្ក្រាប​បទ​ល្មើ​សបានឱ្យដឹ​ងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំងការិយា​ល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតៅតុលាការ​ហើយ នៅថ្ងៃអង្គារ ទី២៩ ខែមេសា​ ឆ្នាំ២០២៥នេះ ​ដើម្បីអនុវ​ត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *