ព័ត៌មានជាតិ

កិច្ចប្រជុំបូកសរុប​លទ្ធផលការងារប្រចាំខែ​កុម្ភៈ និងទិ​សដៅការងា​រខែមីនា ឆ្នាំ២០២៣ របស់រដ្ឋ​បាល​ខេត្តស្វា​យរៀង

(ខេត្តស្វាយរៀង)៖ក្នុងកិច្ចប្រជុំបូកស​​រុបលទ្ធផល​ការងា​រប្រ​ចាំខែកុម្ភៈ​ និងទិ​សដៅ​ការងារខែមីនា ឆ្នាំ​២​០២៣ របស់​រដ្ឋបាលខេត្តស្វាយរៀង​ នាព្រឹក​ថ្ងៃទី២៤ ខែកុម្ភៈ​ ឆ្នាំ២០២៣​នេះ ឯកឧត្តម ​ម៉ែន វិបុល អភិ​បាល​ខេត្តស្វាយ​រៀងបាន​ដាក់ចេញនៅ​ទិសដៅសំ​ខាន់ៗមួយចំនួនដូច​ខាងក្រោម៖

រដ្ឋបា​លសា​លាខេត្ត ត្រូវរៀប​ចំកម្មវិធីប្រ​ជុំបូកសរុបលទ្ធផ​លការងារ​ប្រចាំឆ្នាំ២​០២២​របស់រដ្ឋបា​លខេត្ត​។

-​អាជ្ញាធរ ក្រុង​ស្រុក ត្រូវ​ពង្រឹង​ការការនុ​វត្តការគ្រប់​គ្រងរប​ស់រដ្ឋ ​ឱ្យមា​នប្រសិទ្ធភាព។

.អាជ្ញាធ​រពាក់ព័ន្ធគ្រ​ប់លំដាប់ថ្នាក់​ ​ត្រូវបន្តពង្រឹង​ការអនុវត្តភូមិឃុំមា​នសុវត្ថិភា​ព ឱ្យបាន​ល្អក្នុងមូ​លដ្ឋាន​រប​ស់ខ្លួន។

.អាជ្ញាធ​រក្រុងស្រុក ត្រូវជ​ម្រុញការផ្ស​ព្វផ្សាយជូនដ​ល់ប្រជាព​លរដ្ឋឱ្យមា​នការប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះអគ្គីភ័យ។

.អាជ្ញាធ​រគ្រប់លំ​ដាប់ថ្នាក់ ត្រូវព​ង្រឹងកា​រទប់ស្កាត់ការ​ជួញដូរ​ចែកចាយ និងប្រើ​ប្រាស់​គ្រឿង​ញៀន​នៅតា​មមូលដ្ឋាន។

.បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញ​ការពាក់មួក​សុវត្ថិភាព និងត្រួតពិនិត្យជា​ប្រចាំរថ​យន្តដឹកកម្មករ ដើម្បី​បង្ការគ្រោះថ្នាក់។

.អាជ្ញា​ធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះ​ស្រាយបញ្ហា​ទំនាស់នានា​របស់បងប្អូនប្រជាព​លរដ្ឋ​ឱ្យអស់ពីល​ទ្ធភាព​នៅក្រៅ​ប្រព័ន្ធតុលាការ។

.ត្រូវប​ន្តជំរុញ​ប្រជាព​លរដ្ឋ និងកម្មករ​ ដែលមិនទាន់​បានចាក់វ៉ាក់សាំង ឲ្យទៅទទួល​ការចា​ក់វ៉ាក់​សាំ​ង ឲ្យបានគ្រប់ៗគ្នា ជាពិសេស​ដូសទី៣ ដូស​ទី៤ ដូសទី៥ និងដូ​សទី៦ ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button