ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ​ពាក់ព័ន្ធទាំងអស់ ជួបប្រ​ជុំសម្របស​ម្រួលជាមួយ​ម្ចាស់​ដេប៉ូខ្សាច់​ទាំ​ង១​២ នៅក្នុងក្រុង​តាខ្មៅ ​​ឲ្យអនុវត្តតា​មកិច្ច​សន្យា និងច្បាប់​ពាក់​ព័ន្ធនានា

ខេត្តកណ្តាល៖ថ្លែងក្នុងកិច្ចប្រជុំ ស្តីពីការ​ងារដឹកជញ្ជូនខ្សាច់​ នៅតាមដេប៉ូស្តុកខ្សាច់ និងកា​រងារ​សម្អាត ប្រមូល និងដឹកជញ្ជូ​នសំរាមនៅក្នុ​ងក្រុងតាខ្មៅ ដោយមា​នការចូលរួមពី​ អភិបាលរងខេត្ត អាជ្ញា​ធរក្រុងតាខ្មៅ មន្ទីរជំនាញ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រី​ពាក់ព័ន្ធ នៅរសៀល​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បាន​ជំរុញដល់អាជ្ញាធរ​ពាក់ព័ន្ធទាំងអស់ ត្រូវជួបប្រជុំ​ជាមួយម្ចាស់ដេប៉ូស្តុកខ្សាច់ទាំង១២ នៅក្នុង​ក្រុងតាខ្មៅ​ដែលកំពង់ដំ​ណើ​រ ដើម្បីពិ​ភាក្សាគ្នា រ​កដោះស្រាយឱ្យបានសមស្រប ត្រូវធ្វើ​យ៉ាងសម្រប​សម្រួលឱ្យម្ចាស់ដេប៉ូខ្សា​ច់ទាំងនោះ ខិតខំអនុវត្ត​តាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា។

 

ឯកឧត្តមបន្តថា រាល់ការដឹកជញ្ជូនខ្សាច់តាមបណ្ដាដេប៉ូទាំងអស់ ដាច់ខាតត្រូវធ្វើតា​មបទដ្ឋាន​បច្ចេកទេស ពិសេសអាជ្ញាធរត្រូវ​សម្របសម្រួលឱ្យមានកិច្ច​សហការចូលរួមពីម្ចាស់ដេប៉ូ ក្នុងការ​សម្អាតខ្សាច់ដែលជ្រុះតាមផ្លូវ ឱ្យបានស្អាត​ជាប្រចាំ ដូចជានៅតា​មផ្លូវលេខ ១១៥ ផ្លូវ ២១A ២១B និងផ្ដើ​លូវផ្ម្បីសេងៗទៀត កុំឱ្យមាន​ប៉ះពាល់ដល់អ្នកធ្វើដំ​ណើរ ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងបរិ​ស្ថានទីក្រុង។

 

ពាក់ព័ន្ធនឹងបញ្ហាសំរាម ឯកឧត្តមអភិបាល បានណែនាំដល់ អាជ្ញាធរក្រុងតាខ្មៅ ត្រូវបង្កើនកិច្ចសហ​ការជាមួយក្រុមហ៊ុនប្រមូលសំរាម ត្រូវជួបប្រជុំជាមួយក្រុមហ៊ុន សំដៅធ្វើក្រុមហ៊ុ​នខិតខំពង្រឹង​បន្ថែមទៀត​ទៅលើការដឹក​ជញ្ជូន និងប្រមូល​សំរាមឱ្យបានទៀងទាត់ ត្រូវសម្រប​សម្រួល​ជាមួ​យក្រុមហ៊ុនក្នុង​ការបង្កើន ចំនួនរថយន្តដឹកសំរា​ម រ៉ឺម៉កដឹកសំរាម ចំនួនភ្នាក់ងារបោសសំអាត ឱ្យសម​ស្របទៅនឹង​បរិមាណសំរាមនៅក្នុងក្រុង​តាខ្មៅ ពិសេសត្រូវជំរុញដល់​ក្រុមហ៊ុនប្រមូលសំរាម ឱ្យ​ខិតខំប្រមូល​យក​សំរាម នៅតាមតំប​ន់ដែល​នៅឆ្ងាយៗពីទី​ប្រជុំជនផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!