ព័ត៌មានជាតិ

លោកវរ​សេនីយ៍​ឯក ​ម៉ែន ភិម្យ និងក្រុម​ការ​ងារចុះ​សាក​សួរសុខ​ទុក្ខ ​និង​នាំ​យកថវិកា ជូន​ដល់​គ្រួ​សារ លោ​កវងរសេ​នីយ៍​ទោ ជា ​សុផល​ មន្ត្រីអាវុធហត្ថខេត្ត ដែល​រ​ងគ្រោះ​ដោយសារជម្ងឺដា​ច់សរសៃ​ឈាម​ខួរក្បាល ក្នុងពេលបំ​ពេញ​ភារកិច្ចនៅបឹងទន្លេសាប

(បាត់ដំបង)៖លោកវរសេនីយ៍ឯក ម៉ែន ភិម្យ មេបញ្ជាការរងកងរាជ​អាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួល​ជំនាញ និងសហកា​រីមន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាបបទល្មើស​ តំណាងលោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកា​រកងរាជអាវុធហត្ថខេត្ត នៅ​ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានចុះ​សាក​សួរសុខទុក្ខ និងនាំយកថវិកាចំនួន​១៧,៨៣០,០០០៛ (ដប់ប្រាំពី​លាន ប្រាំបីសែន បីម៉ឺនរៀល) ជូនដ​ល់គ្រួសារ​លោកវងរសេនីយ៍ទោ ជា សុផល អនុប្រ​ធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទ​ល្មើស កងរា​ជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយ​សារជម្ងឺដា​ច់សរសៃឈាមខួរក្បាល កាល​ពីថ្ងៃទី១​៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុង​ពេលបំពេញ​ភារកិច្ចនៅបឹងទន្លេសាប ។បច្ចុប្បន្ន កំពុង​សម្រាក​ព្យា​បាលនៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ព២) ខេត្តបាត់ដំបង

សូមបញ្ជាក់ផងដែរថា ថវិកា​ទាំងនេះគឺ​បានកើ​តឡើង​ពីគំនិ​តផ្តួចផ្តើមរ​បស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការកងរាជអាវុធហត្ថខេត្ត និងការចូលរួមជួយ​ឧបត្ថម្ភពីសំណាក់នាយទាហាន នាយទា​ហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button