ព័ត៌មានជាតិ

អភិបាលស្រុក​ព្រៃកប្បាស ដឹកនាំកម្លាំង​ចុះពិនិត្យស្ថាន​ភាព និង​ជួយ​លើ​កផ្ទះប្រជា​ពលរដ្ឋ ដែលរ​ងគ្រោះ​ដោយសារ​ខ្យល់កន្រ្តាក់

ខេត្តតាកែវ៖ក្រោយពី​មានករ​ណីគ្រោះ​ធម្មជាតិ​ភ្លៀងលាយលំទៅ​ដោយ​ខ្យល់កន្រ្តាក់កើតឡើង កាល​ពី​វេលាម៉ោង ៤រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅទូទាំងស្រុកព្រៃកប្បាស បណ្តាល​ឲ្យលំ​និង​របើកដំបូលផ្ទះ របស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងមាន​ការខូចខាតសម្ភារៈជាច្រើនផងនោះ នា​ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស រួមដំ​ណើ​រដោយអភិបាលរងស្រុក អធិការនគរបាលស្រុក មេបញ្ជាការ កងរាជអាវុធស្រុក មេបញ្ជាការ ផ្នែក​សឹ​ករងស្រុក បានដឹកនាំកម្លាំងចុះ​ពិនិត្យស្ថានភាព និងជួយលើ​កផ្ទះរបស់​បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ​ដោយសារ​គ្រោះមហន្តរា​យខ្យល់កន្រ្តាក់ ស្ថិតនៅក្នុងឃុំបានកាម ស្រុកព្រៃកប្បាស ។

សូមបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍​បឋមរបស់ជាជ្ញាធរបញ្ជាក់ថា ការខូចខាតរួម​មាន៖រលំទាំងស្រុង មានចំនួន ២២ខ្នង ,របើ​កដំបូល មានចំនួន ១៤០ខ្នង ,មនុស្សរងរបួស ចំនួន​០៦នាក់ ក្នុងនោះរងរបួសធ្ងន់​៣នាក់ និងរងរបួសស្រា​ល៣នាក់ ផងដែរ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!