ព័ត៌មានជាតិ

សាខាកាកបាទក្រហ​មកម្ពុជា ខេត្តប៉ៃ​លិន ​នៅ​តែបន្តធ្វើយុទ្ធនា​ការស្តីពី «ការចូលរួមលើក​កម្ពស់​សុវត្ថិភា​ពចរាចរណ៍ផ្លូវគោក និងបរិ​យាបន្ន» ក្នុងឱកា​សពិ​ធីបុណ្យកាន់បិ​ណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២

(ប៉ៃលិន)៖ដោយ​មានការចង្អុលដឹក​នាំពីលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈក​ម្មាធិការ​សាខា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឌឹន គឹម នាយ​កប្រតិបត្តិសាខា បានដឹកនាំ ក្រុម​ប្រតិបត្តិសា​ខា ចំនួន ៤ នាក់ ស្រី ១នាក់ យុវជន កក្រក ចំនួន ១៨ នាក់ ស្រី ១២ នាក់ និងមា​នកា​រចូលរួមសហការពី មន្ត្រីនគរបាលច​រាចរណ៍ ចំនួន ៦ នាក់ ប្រុស ៦ នាក់ មន្រ្តីនៃម​ន្ទីរសាធារ​ណៈការ ចំនួន ៥ នាក់ ស្រី ១នាក់ យុវជន ស.... ឃុំស្ទឹងកាច់ ចំនួន ៨ នាក់ ស្រី ៥ នាក់ ចុះ​បានធ្វើយុទ្ធនា​ការ តាមខ្នងផ្ទះស្ថិត​នៅក្នុងភូមិ ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បាន​បែងចែកកម្លាំង​ជាពីរក្រុម អ្នកទទួលផលចំនួន ២០១ ខ្នងផ្ទះ អ្នកចូ​លរួមសរុបចំនួន ៤១៨ នាក់ ស្រី ២៩៦ នាក់ បិតផ្ទាំងចំណាំ​ងផ្លាត ចំនួន ១៦៨ ម៉ូតូ និង រទះកង់បី ចំនួន ៧៤ រទះ ចែកម៉ាស់ ៤០០​ បន្ទះ ផ្ទាំងរូបភាពស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន ៥១ សន្លឹក ប័ណ្ណផ្សព្វផ្សាយអំពី​សុវត្ថិភា​ពចរាចរណ៍ផ្លូវគោក ចំនួន ៣២៥ សន្លឹក សៀវភៅច្បាប់​ចរាចណ៍ផ្លូវគោក ១៩២ ក្បាល ដើម្បី​អោយបងប្អូនប្រជាពលរដ្ឋយល់ដឹងបន្ថែមនិងចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយ​បើកបរមានការប្រុងប្រយ័ត្ន ដូចជា ការបើកបរតាមល្បឿនកំណត់ ការគោរពសិទ្ធិអាទិភាព គោរ​ពភ្លើង​សញ្ញាចរាចរណ៍ ពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើ​កបរមិនប្រើប្រាស់គ្រឿងស្រវឹងជាដើម។

នាឱកាសនោះក្រុមការងារបា​នអំពាវនាវ និងលើកទឹ​កចិត្តដល់បងប្អូនប្រជាពលរដ្ឋទូទៅ ត្រូវ​ប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹង ដើម្បីចៀសវាងពីការប្រឈមុខចំពោះផ្លូវច្បាប់៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!