ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

យុវសិស្សម្នាក់ បានស្លាប់ភ្លាមៗ ខណៈជិះម៉ូតូសុខៗ ត្រូវ​បានរថ​យន្តកុងតឺន័រ បុក​ពីក្រោយ​កិនអូស​ជាច្រើ​នម៉ែត្រ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ពិតជារន្ធត់ខ្លាំងណាស់យុវសិស្សម្នាក់ ខណៈ​កំពុងជិះម៉ូតូ​សុខៗ ត្រូវ​រថ​យន្តធំ​ប្រភេទ​ស​ណ្ដោង​ទូ​កុង​ទីន័រ​បុក​ម៉ូតូ​កិន​ពីលើប​ណ្តាល​ឲ្យស្លាប់ភ្លាមៗ នៅ​នឹងកន្លែង​ នៅលើផ្លូវ​វេងស្រេង ត្រង់ចំ​ណុច​ខាង​មុខ​ផ្សារត្រពាំងថ្លឹង ​ខណ្ឌពោ​ធិ៍សែនជ័យ​ រាជ​ធានីភ្នំពេញ​ នា​វេលា​ម៉ោងជាង​៦ព្រឹក ថ្ងៃ​ទី២៧​ ខែឧស​ភា​ ឆ្នាំ២០​២៣។

ជនរងគ្រោះមានឈ្មោះ ឆាន់ តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរប​រជាសិស្ស ស្នាក់នៅ​ភូមិទ្រា៣ ស​ង្កា​ត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័​យ ។ប្រភពព័ត៌មានបាន​ឲ្យដឹងថា មុន​ពេល​កើ​តហេតុគេបា​នឃើ​ញជនរងគ្រោះ​ជិះម៉ូតូម៉ា​កហុងដាឌ្រីម ពណ៌​ខ្មៅ ពាក់ស្លាក​លេខកំពត1A-9922 ធ្វើ​ដំណើរតាម​បណ្តោ​យផ្លវវេង ស្រេងក្នុងទិសដៅពីលិចទៅកើត លុះម​កដល់ចំ​ណុចកើតហេតុក៏​ស្រាប់តែមា​នរថយន្តកុងតឺ​ន័រ​ពាក់ស្លាកលេខ​ភ្នំពេញ3E-1254 ធ្វើដំណើ​រមក​ពីក្រោយ​យ៉ា​ងលឿន​ហើយជ្រុល​ទៅបុក​កិន​អូសជ​នរងគ្រោះប្រហែល​២០ម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាម​ៗនៅកន្លែងកើ​​តហេតុយ៉ាងអា​ណោច​អាធ័ម។

ក្រោយពីកើតហេតុភ្លាម​ប្រជាព​លរដ្ឋ​ចាប់តៃកុងឡា​នបង្ករហេ​តុប្រ​គល់ជូនសមត្ថកិច្ច ។ចំណែក​សាកស​ពជន​រងគ្រោះ ត្រូវបាន​សមត្ថកិច្ចទាក់​ទងទៅ​ក្រុមគ្រួសា​រមកទទួ​លយកទៅ​ធ្វើបុណ្យ​តាមប្រ​ពៃណី។ រីឯមធ្យោបាយបង្ក​ ត្រូវបានក​សមត្ថកិច្ចជំនា​ញយក​ទៅ​រក្សា​ទុកនៅ​ការិ​យាល័យ​ចរា​ចរណ៍ផ្លូវ​គោក នៃស្នង​ការនគរបាល​រាជ​ធានីភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នានៅពេល​ក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button