ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ អុី ឈាន អញ្ជើញជួប​សំណេះសំណាល សួរសុខទុក្ខ និងនាំយ​កអំណោយ​របស់ស​ម្តេ​ចពិជ័យសេនា ផ្តល់ជូនយោ​ធិនពិការ ៣១​៧តេជោភ្នំឆត្រ ស្ថិតនៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន នាយ​ករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេ​ខាធិការក្រ​សួងការពា​រជាតិ តំណាង​ដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យ​សេនា ទៀ បាញ់ ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ​ពា​ជាតិ ក្នុងឱកា​សបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណី​ជាតិខ្មែរ បានអញ្ជើញជួប​សំណេះសំណាល សួរ​សុខទុក្ខ និងនាំយក​អំណោយរបស់សម្តេចពិជ័យសេនា ផ្តល់ជូនយោធិនពិការ ៣១៧តេជោភ្នំឆត្រ ស្ថិតនៅ​ក្នុងខេត្តបន្ទា​យមានជ័យ ។

បន្ទាប់ពីបានស្តាប់រ​បាយការណ៍ និងវឌ្ឍនភាពការអនុវ​ត្តការងារកន្លងម​កដោយលោក​ឧត្តមសេ​នីយ៍ត្រី ជា ព្រឿង នាយកស្តីទី​មជ្ឈមណ្ឌលយោ​ធិនពិការ ៣១៧តេជោ ភ្នំឆ័ត្ររួចមក ឯកឧត្តម អ៊ី ឈាន បា​នធ្វើការកោតសរ​សើរចំពោះការដឹកនាំ និងការអភិវឌ្ឍន៍​សមិទ្ធផលនានាក្នុងអង្គភាព ជាពិ សេស​ហេដ្ឋារចនាសម្ព័ន្ធ អគារ ​ការសាងស្ថានីយ៍ផលិតទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងអង្គភាព និង​អាច​ធ្វើអាជីវកម្ម ដើម្បីបា​នប្រាក់ចំណូលស​ម្រាប់ផ្គត់ផ្គង់ក្នុងអង្គភាពផងដែរ។ ក្នុងឱកាសនោះដែរ ឯក​ឧត្តម ក៏បាននាំ​បណ្តាំផ្ញើសាកសួរសុខទុក្ខពី​សំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនយោធិនពិការ និងគ្រួសារផងដែរ ។

ឯកឧត្តមបានបន្តទៀតថា ​សង្គ្រាមកន្លងទៅបាន​ធ្វើអោយបងប្អូនទាំងអស់គ្នាធ្លាក់ខ្លួនពិការ រហូតមក​ដល់សព្វថ្ងៃនេះ។ តែ​ទោះបីជា​យ៉ាងណា ក្រោយបា​នទទួលសន្តិភាពពេញលេញ ១០០% ក្រោមន​យោបាយ ឈ្នះ ឈ្នះ របស់សម្តេច​តេជោ ហ៊ុន សែន មិនបានបោះបង់ចោលបងប្អូន ដែលបា​នបូជាអ​វៈយវៈឡើយ គឺសម្តេចតេ​ជោ តែងតែនឹករលឹក គិតគូរ និងឧបត្ថម្ភជា​រឿយៗ​ដល់បងប្អូន​កងកម្លាំង និងអតីតយុទ្ធជនគ្រប់ៗគ្នាតែម្តង។

ឯកឧត្តម ក៏បា​ននាំយកនូវអំ​ណោយដែល​មានដូចជា ៖ អង្ករ និងថវិការបស់​ក្រសួងការពារ​ជាតិចំនួន៣លា​នរៀល ឃីត១ (ត្រីខ មី ស្ករស ទឹកដោះគោ) ថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម ឧបត្ថម្ភ​ដល់​មន្រ្តីយោធាចំនួន១០៤នាក់ ក្នុងម្នាក់ៗ ចំនួន២ម៉ឺនរៀល ជួយឧត្ថម្ភថ្លៃ​ទឹកស្អាតចំនួន២​០០០ដុល្លារ, ជួយថ្លៃសា​ងសង់ផ្លូវប្រវែង១៥០០ម៉ែត្រ ចំនួន៣០០០ដុល្លារ ផ្តល់ថវិកាប​ន្ថែមទៀតដ​ល់មន្រ្តីយោធាពិ​ការចំនួន៣០នាក់ ម្នាក់ៗ ចំនួន៥ម៉ឺនរៀល​។ ឯកឧត្តម ក៏បានផ្តល់​បច្ច័យដល់វត្ត​នៅក្បែរកន្លែងកម្មវិធី ចំនួន១លា នរៀល ទេយ្យទានមួយចំនួន ព្រះសង្ឃ៦អង្គ ក្នុង១អង្គ៥ម៉ឺនរៀល តាជី យាយជី ៦នាក់ ក្នុងម្នាក់ៗ ចំនួន២ម៉ឺនរៀល៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!