ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

លោកយាយអាយុ ៧០ឆ្នាំម្នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងដោយគោយន្តកិនស្រូវ រេចង្កូតទៅបុកពេញទំហឹង នៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង : ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយគោយន្តម៉ាស៊ីនកិនស្រូវ ដែលបើកបរក្នុងទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុកលោកយាយអាយុ៧០ឆ្នាំម្នាក់ បណ្ដាលឱ្យបាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ កាលពីវេលាម៉ោង ០៨និង២០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិបឹងស្ទេងកើត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គោយន្តកែច្នៃកិនស្រូវមួយគ្រឿងនេះ បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងស្ថានភាពល្បឿនលឿន បណ្ដាលឱ្យធ្លាក់ជង្ហុកហើយរេចង្កូតមកបុកលោកយាយ ដែលឈរនៅចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឱ្យបាត់បង់អាយុជីវិតមួយរំពេចនៅនឹងកន្លែងកើតហេតុតែម្ដង។

ប្រភពបន្តថា អ្នកបង្កហេតុរស់នៅភូមិខ្នារ ឃុំអភិវឌ្ឍន៍ ស្រុកសាមគ្គីមានជ័យ ។ ក្រោយពីរកើតហេតុ គោយន្តកែច្នៃនិងអ្នកបង្កហេតុត្រូវបានសមត្ថកិច្ចជំនាញនាំខ្លួនទៅអធិការដ្ឋានស្រុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ។ ដោយឡែកសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button