ព័ត៌មានជាតិ

អភិបាល​ស្រុកល្វាឯម រួមនឹងមន្ត្រីនៃរដ្ឋបាលស្រុក កងកម្លាំងទាំងបី ញ្ជើញចូលរួមពិធីបុណ្យកា​ន់​បិណ្ឌទី១ នៅវត្តខ្នោការ ​និងវត្តបារុង​

ខេត្តកណ្តាល៖លោក កន សុខកាយ អភិបាល នៃគណៈ​អភិបាលស្រុកល្វាឯម និងលោក សែម សោត្ថី ប្រធាន​ក្រុមប្រឹក្សាស្រុក សមាជិកក្រុ​មប្រឹក្សាស្រុកលោកនាយករងរដ្ឋបាលស្រុក មន្ត្រីរា​ជការចំណុះ​រដ្ឋបាលស្រុក មេបញ្ជាការ​កងកម្លាំងទាំងបី ក្រុមប្រឹក្សា​ឃុំ​បារុង ព្រម​ទាំងមន្ត្រីរា​ជការ នា​ព្រឹកថ្ងៃអា​ទិត្យ ១ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បាន​អញ្ជើញចូលរួមពិធីបុណ្យ​កាន់បិណ្ឌទី១ នៅវត្តខ្នោ​ការ និងវត្តបារុង ស្ថិតនៅឃុំបារុង ស្រុកល្វាឯម ខេត្តកណ្តាល។

ក្នុងនោះដែរលោ​កអភិបាលស្រុក បានប្រគេន​ក្នុងមួយវត្តៗនូវអង្ករ ២បាវ ,មី ១កេសធំ ,ភេសជ្ជៈ ៥កេស ,ទឹកសុទ្ធ ៥កេស ,ទឹកដោះគោ ១០កំប៉ុង ,ធូប ១ដុំ ,ទាន ១ដុំ ,ស្ករស ១គីឡូក្រាម, សាដក់ ២ ,បង្អែម ៥ចាន និងប្រគេន​បច្ច័យដល់ព្រះសង្ឃទាំងពីរវត្តរួមមាន ព្រះគ្រូចៅ​អធិការ ២អង្គ ក្នុង១អង្គ ១០​ម៉ឺនរៀល និងព្រះស​ង្ឃអង្គតូច ៤៥អង្គ ក្នុង១អង្គ ២០,០០០ រៀល ព្រមទាំងបច្ច័យ​កសាងទាំងពី​រវត្តចំនួន,១៥០,០០០ រៀល និងជូនបច្ច័យ​ដល់តាជី យាយជីប្រមាណ ២០០នាក់ ក្នុងម្នាក់ៗ ១​ម៉ឺនរៀលផងដែរ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!