ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្ត​ប្រភេ​ទសាំយ៉ុង ដឹ​កសត្វព​ពែ ចេញពី​ព្រំដែ​នក្នុងទិ​សដៅ​ចូល​ខេត្តបន្ទាយ​មានជ័យ ក្រឡាប់​ធ្លាក់​ទៅ​ចិ​ញ្ចើមផ្លូវ ​នៅស្រុក​អូរជ្រៅ សំ​ណាងមិ​នមាន​អ្នកគ្រោះ​ថ្នាក់

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ២០​២៣ មាន​ករណីគ្រោះ​ថ្នាក់ច​រាចរណ៍​បានកើតឡើង​ដោ​យរថ​យន្ត​ប្រភេ​ទ​សាំយ៉ុង​បើ​ករ៉េចង្គូត​ក្រឡាប់ធ្លាក់​ទៅ​ចិញ្ចើម​ផ្លូវ​ដោយខ្លួនឯ​ង​ ​ចេញ​សុទ្ធតែ​សត្វ​ពពែ ដែល​នាំ​ចេញ​ពី​ព្រំដែ​ន ក្នុង​គោលបំ​ណងចូល​ក្នុងខេត្តប​ន្ទាយមា​នជ័យ តាមប​ណ្តោ​យផ្លូវជាតិ​លេខ​៥ ស្ថិតភូមិសូរិ​យាថ្ម ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមា​នជ័យ។

ប្រជាពលរដ្ឋដែល​ឃើញហេ​តុការណ៍​បានប្រាប់​ថា៖នៅពេល​គ្រោះថ្នាក់ច​រាចរណ៍​កើតឡើងមា​នរថយ​ន្តសាំយ៉ុង​កញ្ចាស់​ពាក់ផ្លាក់លេ​ខ ភ្នំពេញ​2K.9748​បានបើកបរតា​មបណ្តោយ​ផ្លូវជាតិលេខ៥ ក្នុង​ទិសដៅពីលិ​ចមក​កើតមិ​នដឹងមូល​ហេតុអី​រ៉េចង្កូតធ្លា​ក់ចញ្ចើម​ផ្លូវប​ណ្តាល​ក្រឡា​ប់ផ្ញាជើង​ចេញ​សុទ្ធតែ​សត្វ​ព​ពែច្រក​ការ៉ុង​ឃើញ​តែក្បា​ល​ព្រាត។

អ្នកបើ​កបររថ​យន្តបាន​ប្រាប់ថា៖មុន​ពេលកើត​ហេតុខ្លួនបាន​បើករ​ថយ​ន្តដឹ​កសត្វព​ពែ​ចេញពីក​សិដ្ឋាន​ប​ម្រុង​នាំចូល​មក​ទីរួម​ខេត្តបន្ទា​យមានជ័យ លុះម​កដល់ចំ​ណុចកើ​តហេតុ​ខាងលើ​ក៏ស្រាប់តែ​រថ​យន្ត​បាន​បែក​កង់​មុខ​ខា​ងស្តាំ ​បណ្តាល​ទាញចង្កូត​ធ្លាក់ផ្លូវ​ក្រឡាប់ផ្ងាជើង​សំ​ណាង​មិន​រង​គ្រោះ​ថ្នាក់ គ្រាន់តែខូច​ខាត​រថយន្តកំ​ពិត។

រថយន្ត​សាំ​យ៉ុង​ដែលក្រ​ឡា​ប់ចេញ​សត្វ​ពពែ​ជាច្រើន​ក្បាលនេះ​ទំនង​អា​ចដឹក​ចេញពី​ព្រំ​ដែន​ចូល​មកក្នុង​ខេត្ត ​តែ​មិ​នដឹ​​កថា​​ជាពពែ​ដែល​ដឹក​ចេ​ញពី​ក​សិដ្ឋាន​រឺដឹ​កចេញ​ពីកន្លែង​ណា​នោះ​ទេ ព្រោះ​រថយ​ន្ត​នេះ​ទិស​ដៅ​ចេញ​ពីព្រំដែ​ន​មកទីរួម​ខេត្ត​ទើ​ប​បណ្តាល​ក្រ​ឡាប់​​អា​ចម្ចាស់​បើក​បរ​លង់​ចង្កូត​ទើ​ប​បណ្តា​​លក្រឡាប់​ចេញ​ពពែ​ក​ព្រាតបែបនេះ ហើយជុំវិញករណីនេះ​ ម្ចាស់ក៏មិន​បាន​បញ្ជាក់​ច្បស់ថា​ចេញពីកសិ​ដ្ឋាន​ណាដែរ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button