ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា​ខេត្តប៉ៃលិន សហ​ការជាមួយមន្ត្រីជំនា​ញ​ចុះយុទ្ធនាការស្តីពី «ការចូ​លរួម​លើក​កម្ពស់សុវត្ថិភា​ពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ​ក្នុងឱកាសពិធី​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ខាងមុខនេះ

ខេត្តប៉ៃលិន៖ ដោយមានការចង្អុលបង្ហាញ​ពីលោកជំទាវ បាន ស្រីមុំ ប្រធានសា​ខាកាក​បាទក្រហ​មកម្ពុជាខេត្ត និង​ជាអ​ភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ពៅ សុខ អនុប្រ​ធានអចិន្រ្តៃយ៍គ​ណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអ​នុសាខា​ក្រុងប៉ៃលិន និងមានការចូលរួមសហ​ការពី មន្ត្រីនគរបាលចរាចរណ៍ មន្រ្តីនៃមន្ទីរសាធា​រណៈការ ចុះធ្វើការ​អប់រំផ្សព្វផ្សាយយុទ្ធនាការស្តីពី ការចូលរួមលើក​កម្ពស់សុវត្ថិ​ភាពចរាចរ​ណ៍ផ្លូវគោក និង​បរិយាប័ន ក្នុងឱកាសពិធីបុណ្យកា​ន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២ ជូនដល់បងប្អូន​ប្រ​ជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ និងបងប្អូន ដែ​លចូលមកដុតធូបបួងសួងសុំសេចក្តីសុខ ចំរើន នៅមុ​ខអាស្រមលោកយាយយ៉ាត ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បើតាមលោក​ជំទាវស្រី ពៅ សុខ អនុប្រធា​នអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានបញ្ជាក់ថា៖ ដើម្បីចូលរួម​លើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសកា​រចូលរួមទប់​ស្កាត់គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសពិ​ធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈា​នចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមជាមួយ​មន្ត្រីសុវត្ថិភា​ពចរាចរណ៍ ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា យុវជនស...ក បានបើក​យុទ្ធនាកា​រនេះឡើង ដើម្បីជាកា​រក្រើនរម្លឹក និងលើ​កទឹកចិត្ត ដល់ប្រជាព​លរដ្ឋទាំងអស់ ឱ្យចូលរួម​លើកកម្ពស់និងពង្រឹងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។

លោកជំទាវក៏បានថ្លែងបន្តថា៖ ទន្ទឹមនឹង​បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាដែលបង្កឡើងដោ​យកា​រប្រែប្រួលអាកាសធាតុ ក៏ជារឿងដែលយើង​ត្រូវយកចិត្តទុកដាក់ក្នុង​ការដោះស្រាយ​ទាំងអស់​គ្នាផងដែរ ប៉ុន្តែបញ្ហានេះ យើង​អាចចូលរួមទប់ស្កាត់​កាត់បន្ថយ និងត្រៀមបង្ការបាន តាមរយៈ​ការចូលរួម​អនុវត្តច្បាប់របស់ព​លរដ្ឋម្នាក់ៗ ដូចនេះភារកិច្ចរបស់យើង គឺចុះអប់រំផ្សព្វផ្សាយលើ​កទឹកចិត្តឱ្យប្រជា​ពលរដ្ឋចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ។ អនុប្រធាន​អចិន្រ្តៃយ៍គ​ណៈកម្មាធិការសាខា​ បានបញ្ជាក់ដែរថា៖ ដើម្បីចៀស​វាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមគោ​រពអនុវត្តច្បា​ប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារ​អាយុជីវិតខ្លួនឯ​ងផ្ទាល់​ដើម្បីភាព​សុខដុមរម្យនា ក្នុងក្រុមគ្រួសារ ដើម្បីកា​រពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់​កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង ថែមទៀតផង ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!