ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សេង ធារិន នាំយកអំណោយរ​បស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចែក​ជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សា​លាបឋមសិក្សាកំពង់ឆ្លង ចំនួន៣០០នាក់

(បាត់ដំបង)៖នាថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព..២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ តំណា​ងឯកឧត្តម ឧត្តមសេ​នីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជា​ការកងទ័ពជើងគោក អមដំណើរដោយឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការក​ងរាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងព​លតូចថ្មើជើង​លេខ៥១ អញ្ជើញសំណេះសំ​ណាលសួរសុខទុក្ខ និងចែក​អំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនលោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ចំនួន ៣០០នាក់ នៅសា​លាបឋមសិក្សាកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្នុងឱកា​សនោះផងដែរ លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ បង​ប្អូន​ប្រជាពលរដ្ឋ លោក​គ្រូ អ្នកគ្រូ សិស្សានុសិស្ស ពីសំណាក់​ឯកឧត្តម ហ៊ុន ម៉ាណែត និងលោ​កជំទាវ ដែលតែងតែបានយកចិត្តទុកដា​ក់អំពីសុខទុក្ខរបស់ លោកយាយលោកតា បងប្អូនប្រជា​ពលរដ្ឋ ដែលជួបការលំបាក ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ទោ សូមប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេ​ក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត់ ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជាឥ​ស្សរជន​ដែលស័ក្តិស​មជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា បន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខ​សន្តិភាព និងស្ថិរភា​ពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឱ្យកា​ន់តែមានភាព​រីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើដ​ល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ សូមបន្ត​រក្សាអនាម័យ រស់នៅស្អាត និងបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីការពារជំងឺកូវីដ១៩បន្ត​ទៀត និងត្រូវចូលរួមអប់រំកូនចៅ និងក្រុមគ្រួសារឱ្យគោរពច្បាប់ចរាចរណ៍ និងត្រូវចៀ​សឆ្ងាយពីគ្រឿងញៀន អោយបានដាច់ខាត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button