ព័ត៌មានជាតិ

អភិបាលរងខេត្តប៉ៃលិន ចំនួន៦រូប ប្រកាសចូលកាន់តំណែង ក្រោម​អធិបតី​ភាពឯកឧត្តម អ៊ុត សំ​អន រដ្ឋលេខា​ធិការក្រសួងមហាផ្ទៃ

(ប៉ៃលិន)៖នៅល្ងាច​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ​នៅសាលាខេត្តប៉ៃលិន​មានពិធីប្រកាសចូល​កាន់តំណែងអភិបាលរងខេត្ត​ចំនួន៦រូប ក្រោម​អធិបតី​ភាពឯកឧត្តម អ៊ុត សំអន រដ្ឋលេខា​ធិការក្រសួង​មហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ លោកជុំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត អង្គភាព​ទាំង៣ អភិបាលរង អភិបាលក្រុង ស្រុក មេឃុំចៅ សង្កាត់ និងសមាជិកស​មាជិកានៃ​អង្គពិធីទាំងមូល​ផងដែរ។

ក្នុងឱ​កាសនោះលោកជំទាវ បាន ស្រីមុំ បានមាន​ប្រសាសន៍ថា ក្នុងនាមលោកជាថ្នា​ក់ដឹកនាំខេត្ត​លោកនិងខិតខំ ប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឲ្យបានល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា ទប់ស្កាត់ និងបង្កា​រការរីករាលដាល នៃជំងឺកូវីដ១៩ ឲ្យបានល្អតាមរយៈ​កាផ្សព្វផ្សាយវិធានកា​ររបស់ក្រសួ​ងសុខា​ភិបាល និងត្រូវពិនិត្យ និងដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រជា​ពលរដ្ឋឲ្យបាន​ត្រឹមត្រូវនិងច្បាស់​លាស់ និងដោយសន្តិវិធី ទប់ស្កាត់ និងបង្ក្រាបគ្រឿងញាន។

លោក អ៊ុ ចំរើន អនុប្រ​ធាននាយកដ្ឋាន​បុគ្គលិកនៃអគ្គនាយ​កដ្ឋានេដ្ឋបាលក្រសួងម​ហាផ្ទៃបានអា​នអនុក្រិត្យស្តីពីការតែងតាំងមន្ត្រីរាជការដោ​យសម្រេចតែងតាំង

លោក អ៊ុន ប៊ុន​លី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលរងខេត្ត មកពីនាយក​រដ្ឋបាល​ខេត្ត។

-​លោក រស់ នឿន ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ជាអភិបាលរងខេត្ត មកពីនាយ​ករងរដ្ឋបាល​ខេត្ត។

-​លោក សោ សុវណ្ណ ឋានន្តស័ក្តិ​ឧត្តមមន្ត្រីលេខ៦​ជាអភិបាលរងខេត្ត មកពីនាយករងរដ្ឋបាលខេត្ត

លោ​ក ងួន លីណា ឋានន្តរស័ក្តិ លេខ៤​ជាអភិបាលរងខេត្ត មកពីក្រសួងមហាផ្ទៃ។

លោក សុខពិសី ឋានន្តរស័ក្តិ លេខ៣ ជាអភិបាលរងខេត្ត។

លោក ម៉ើង លីដា ឋានន្តរស័ក្តិថ្នាក់លេខ៣ជាអភិបាលរងខេត្ត មកពីក្រសួងមហាផ្ទៃ។

ក្នុងនោះលោក សុខ ពិសី ជាអភិបា​លរងខេត្តថ្មី​បានឡើង​ប្តេជ្ញាចិត្តថា ក្រោយរាជរដ្ឋាភិបា​លផ្តល់​សេចក្តី​ទុកចិត្តតែ​ងតាំង​លោកទាំ​ង៦នា​ក់​ជាអភិបាល​រងខេត្តប៉ៃលិន ទាំង៦នាក់ និងខិត​ខំធ្វើការងា​របំរើកា​រងារទាំងក្នុងរដ្ឋបាលខេត្ត និងប្រជាព​លរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត ព្រមទាំង​ពង្រឹង​សាមគ្គីភាពផ្ទៃក្នុង គោរពរដ្ឋធម្មនុញ លិខិតបទដ្ឋាន​គតិយុទ្ធនានា យកប្រយោជន៍ជាតិជាធំ ចូលរួ​មថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថេរភាពនយោបាយ សណ្តា​ប់ធ្នាប់។

ឯកឧត្តម អ៊ុត សំអន បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណអភិ​បាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត បានសហការគ្នាក្នុងការអភិវឌ្ឍន៍ខេត្តឲ្យ មានការរីកចម្រើ​នគួរឲ្យកត់​សម្គា​ល់ លោកបានជម្រុញដល់អភិបាលរងខេត្តថ្មីទាំង០៦រូប ត្រូវបន្តខិត​ខំអភិវឌ្ឍន៍​ខេត្តទាំងមូលឲ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ ត្រូវដឹង​ពីសុខ ទុក្ខបស់បងប្អូនប្រជាជន ត្រូវដោះស្រា​យរាល់បញ្ហដែល​កើតមាននៅក្នុងមូ​លដ្ឋានឲ្យបាន​ទាន់​ពេលវេលា ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខ​មាត់ខេត្តឲ្យកាន់តែ​មានការអភិវឌ្ឍន៍ជា​បន្តទៀតស្របតា​មកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើក កម្ពស់សេដ្ឋកិច្ចជីវភាព របស់ប្រជាព​លរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត និង ការពារសន្តិសុ​ខសុវត្ថិភាពជូ​នប្រជាពល​រដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដើម្បីឲ្យកា​រអនុវត្តន៍ភូមិឃុំមានសុវត្ថិ​ភាពមា​នប្រសិទ្ធភាពត្រូវមានកិច្ចសហការគ្នាទាំង៥តួអង្គគឺ

ទី១មេឃុំ ទី២ស្មៀន ទី៣នគរបាលប៉ុស្តិ៍រដ្ឋបាលទី៤មណ្ឌលសុខភាព និងទី៥គឺមេភូមិ ទាំ​ង៥តួអ​ង្គនេះ​មានកិច្ចសហកា​រល្អធ្វើឲ្យដំណើរកា​របំរើសេវាដូចប្រជា​ពលរដ្ឋបានល្អប្រ​សើធ្វើឲ្យពលរ​ដ្ឋមាន​ការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាពិបាល៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!