ព័ត៌មានជាតិ

ឯកឧត្តម អភិបាល​ខេត្តកណ្ដាល ជំរុញដល់អា​ជ្ញាធរស្រុកអង្គស្នួល ត្រូវលើ​កកម្ពស់​ការផ្តល់​សេវា​រដ្ឋ​បាល និង​សេវាសាធារណៈនានា ជូនប្រជា​ពលរដ្ឋ ប្រកប​ដោយប្រសិទ្ធភាព តម្លាភាព និងគណ​នេយ្យ​ភាព

ខេត្តកណ្ដាល៖ថ្លែងនៅក្នុងពិធីបើកកា​រដ្ឋាន សាងសង់អគារសាលប្រជុំ សាលាស្រុកអង្គស្នួល ទំហំ១​៧ ម៉ែត្រ x ២០ម៉ែត្រ ស្ថិតនៅភូមិព្រៃពពែល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែ​កញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដ​ល់​អាជ្ញាធរ​ស្រុកអង្គស្នួល ត្រូវលើ​កកម្ពស់ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានា ជូន​ប្រជា​ពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតប​តម្រូវការរប​ស់ប្រជាពល​រដ្ឋ ដែលកា​ន់តែមានការកើនឡើង ក្នុងពេលដែ​លប្រទេស​ជាតិយើងកំ​ពុងមាន​ការរី​កចម្រើនយ៉ាងឆាប់ រហ័សលើគ្រប់វិស័យ។

ឯកឧត្តមអភិបាលខេត្ត បន្តថា មន្ត្រីរាជការទាំងអស់​ត្រូវផ្លាស់ប្ដូរឥរិយាបថ ពីចៅហ្វាយនាយ ទៅជា​អ្នកបម្រើ និងផ្ដល់​សេវាជូនប្រជាពលរដ្ឋ ប្រកប​ដោយប្រសិទ្ធភាព តម្លាភាព និងគណ​នេយ្យភាព ដើម្បី​ទទួលបានទំនុកចិត្ត និងការជឿជាក់ពី​ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ នៃកា​រដឹក​នាំប្រទេសរបស់ សម្ដេចអគ្គ មហារសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា ប្រកប​ដោយគតិបណ្ឌិត បានដឹកនាំគោ​លនយោបាយឈ្នះឈ្នះ បង្រួបបង្រួមជាតិ និងការ​សង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋយ៉ាងអង់អាចក្លាហាន ក្នុងការចូលរួមផ្តួលរំលំរបប ប៉ុលពត ការចចា​របញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបាននាំមកឱ្យប្រទេសជាតិនូវការអភិវឌ្ឍរីកចំរើនឥតឈប់ឈរ មានស្ថិរ​ភាព មានសន្តិភាពពិតប្រាកដ និងធ្វើឱ្យប្រជាពលរដ្ឋមានភាពសុខសាន្ត មានជី​វភាពរស់​នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុ​ខភាព ប៉ុស្តិ៍សុខភាពជាដើម។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា ការបើកការដ្ឋាន សាងសង់អគារសាលប្រជុំ សាលា​ស្រុកអង្គស្នួល នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹ​ងសមិទ្ធផ​លជាច្រើន​ផ្សេងទៀត​របស់ ស្រុកអង្គស្នួល ក្នុងវិស័យសេដ្ឋកិច្ចសង្គម សម្រាប់ផ្តល់ពុទ្ធិ ប្រកបដោយ ផាសុកភាព សមធម៌ និងបរិយា​ប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការ​ដឹកនាំដ៏​ឈ្លាសវៃប្រកបដោយ គតិបណ្ឌិត របស់ សម្តេចតជោ នាយករដ្ឋមន្ដ្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា បានកំណត់យក មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភា​ពរស់នៅជូនប្រជាពលរដ្ឋ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍ មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ” ។

ក្នុងឱកាសនោះដែរឯកឧត្តមក៏បានស្នើដ៏អាជ្ញាធ​រស្រុកអង្គស្នួល មេឃុំ និងប៉ុស្តិ៍នគ​របាលរដ្ឋបាល​គ្រប់​ឃុំ ត្រូវយកចិ​ត្តទុក​ដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោល​នយោបាយភូមិ ឃុំ សង្កាត់ មា​នសុ​វត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានយ៉ាងល្អប្រ​សើរផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!