ព័ត៌មានជាតិ

មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញសំណេះសំណាល​ជាមួយលោកនាយក-នាយក​រង លោកគ្រូ-អ្នកគ្រូ និងនាំយកអំណោ​យជាកុំព្យូទ័រ (Computer)សម្ភារៈកីឡា ផ្តល់​ជូន​ដល់​សាលាប​ឋមសិក្សា​ចំនួន​ ១៥ សាលា នៅស្រុកភ្នំស្រុក

(បន្ទាយមានជ័យ )៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា​ការកងរាជអាវុហត្ថខេត្ត​បន្ទាយមា​នជ័យ នៅព្រឹក​ថ្ងៃ​ទី២៤ ខែមករា ឆ្នាំ​២០២៣ បានអញ្ជើញសំណេះសំ​ណាលជាមួយលោកនាយកនាយករង លោកគ្រូអ្នកគ្រូ ចំនួន១​៥០នាក់ ព្រម​ទាំង​នាំយកអំណោយ​កុំព្យូទ័រ (Com​puter​)ចំនួន​១៥គ្រឿង​ ជាអំ​ណោ​យលោក ​ឈឿង​ ឈីវអៀន ប្រធានស​ភាពាណិជ្ជកម្មខេ​ត្តបន្ទាយមានជ័យ ផ្ត​ល់​ជូនដ​ល់​សា​​លាប​ឋម​សិក្សាចំ​នួន ​១៥សាលា​បន្ថែមទៀត ដែ​លកំពុង​ខ្វះ​ខាត ​សំរាប់ប​ម្រើ​ការ​ងារក្នុង​សាលា​រៀន ។

ពិធីនេះ​បានប្រារព្វធ្វើឡើ​ងនៅ​សាលប្រជុំសាលាស្រុកភ្នំស្រុក ​ដោយមានកា​រអញ្ជើ​ញ​ចូល​រួម​ពីសំ​ណាក់លោ​កឧត្តម​សេនីយ៍​ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុហត្ថខេត្ត លោកឧ​ត្តម​សេនី​យ៍ត្រី ជឹម ប៊ុន អាន មេបញ្ជាការ តំបន់ប្រតិ​បត្តិការសឹករងបន្ទាយមាមជ័យ និងក្រុម​ការងារ​អមដំណើ​រ លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក លោកមេឃុំទាំង០៦ សរុបជិ​ត២០០​នាក់ផងដែរ ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មានប្រសា​សន៍​ថា ការចូលរួមចំ​ណែករប​ស់លោក​គ្រូអ្នកគ្រូ គឺជារឿង​សំខាន់ដែ​លមិនអាចខ្វះ​ខាតបានក្នុងកា​របណ្ដុះបណ្ដាលធ​នធានមនុ​ស្ស ជាពិសេ​សក្មួយៗ​ដែល​ជាសិស្សានុសិស្ស ជាទំពាំងស្នងឫស្សី បានទទួល​នូវចំណេះដឹ​ងប្រកបដោ​យគុណភាព ទាំងនេះគឺជាការចូ​លរួមចំណែ​កយ៉ាងសំខា​ន់ក្នុងការលើ​កកម្ពស់វិស័​យអប់រំ បណ្តុះបណ្តាល​ ធនធានមនុស្ស ។

លោកឧ​ត្តមសេនីយ៍ត្រី បញ្ជាក់ថា ជាការពិត លោកគ្រូអ្នកគ្រូ គឺជាឃ្លាំងផ្ទុកនូវចំណេះដឹង ដែល​មិនចេះ​រីកស្ងួត ដែលលោ​កបានខិ​តខំបង្ហាត់ប​ង្រៀនដល់​សិស្សានុសិស្ស ​ដោយមិនខ្លាចនឿយហត់ ដើ​ម្បីឱ្យសិស្សមា​នចំណេះវិជ្ជា មានការងារល្អ។ បើគ្មានកា​រចូលរួ​មរបស់​លោកគ្រូអ្នកគ្រូទេ វិស័យ​អប់រំ ក៏មិនអាច​មានរីកចម្រើនដូច​សព្វថ្ងៃនេះដែរ។ ជាមួយកា​ររីកចម្រើនលើវិស័យអប់រំ ជាវិស័យ​អាទិភា​ពទីមួយ ដែលប្រមុខរាជរដ្ឋាភិបាលបានកំ​ណត់ ជាក់ស្តែងដោយសារក​ត្តាសុខសន្តិភាព ក្រោម​ការដឹកនាំរបស់ស​ម្តេចតេជោ ហ៊ុន សែន វិស័យអប់រំបានរីកចម្រើនយ៉ាងខ្លាំង សម្តេចបាន​ផ្ដល់សា​លារៀនជូន​ដល់សិស្សានុសិ​ស្សគ្រប់ទីក​ន្លែងមិនថា​ទីក្រុង ប្រជុំជន ឬទី​ជនបទ​ឡើ​យដែលផ្តល់ឱ​កាសឱ្យសិស្សានុសិ​ស្សងាយ​ស្រួលក្នុ​ងការរៀនសូត្រ។

នាឱ​កាសនោះក្រៅពីប្រគល់​កុំព្យូទ័រជូន​សាលារៀន​ចំនួន១៥សាលាហើយនោះ រដ្ឋបា​លស្រុកក៏ទ​ទួលបាន​កុំព្យទ័រ​មួយគ្រឿង និ​ងមូលដ្ឋាន​ កងរា​ជអាវុធហត្ថស្រុ​កក៏ទទួលបានមួយគ្រឿងផងដែរ ។ ទន្ទឹមជា​មួយគ្នា​នោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បាននាំយក ខោអា​វកីឡាចំនួន៥០០កំប្លេ ផ្តល់​ជូនសាលា​ទាំង១៥ ,បាល់ទះ ១០ គ្រាប់, បាល់ទាត់ ២០គ្រាប់, សំណាញ់បាល់ ៦ ឈុត, ស្រោម​ដៃកីឡា ១២ គូរ, លោកគ្រូអ្នកគ្រូ អាជ្ញាធរ មូលដ្ឋាន សរុប១៧៥នាក់ ក្នុងម្នាក់ទទួល សារ៉ុង។

សូមបញ្ជាក់ផងដែរថា ទូទាំងស្រុកភ្នំស្រុកមានសាលា​រៀនសរុប​ចំនួន ៥៣សាលា ក្នុងនោះ វិទ្យា​ល័យ ចំនួន៣សាលា, អនុវិទ្យាល័យ ចំនួន៤, បឋមសិក្សា ចំនួន៤២សាលា, មត្តេយ្យចំនួ​ន២​សាលា។ហើយការនាំ​យកកុំព្យូទ័រផ្តល់​ជូនសាលារៀ​ននៅស្រុកភ្នំ​ស្រុកនេះគឺជាលើ​កទី២ហើ​យ លើ​កទី១ ផ្តល់ជូនសា​លាចំនួន ​១៥សាលា , ហើ​យលើ​កទី២នេះ ផ្តល់ជូនចំនួន​១៥​សាលាបន្ថែមទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!