ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុកភ្នំស្រុក ចុះ​ផ្សព្វផ្សាយ​ពីការ​ទប់ស្កាត់ជំងឺ​គ្រុនឈា​ម និង ផ្តល់ថ្នាំអាបែត ជូនប្រ​ជាពល​រដ្ឋ

(បន្ទាយមានជ័យ)៖នារដូវវស្សាភ្លៀងធ្លាក់​ជោគជាំនេះ បង្កឲ្យមា​នទឹក​ដក់ដែល​ជាជម្រក​សំបុក​មូសខ្លា ដើម្បីមានវិ​ធានការណ៍ទប់ស្កាត់នូវជំងឺ​គ្រុន​ឈាម ផ្តើមចេញ​ពីមូសខ្លាញីខាំនោះ កាលពី​ព្រឹក​ថ្ងៃទី០៥ ​ខែកញ្ញា ឆ្នាំ២០២២ លោក ជូ ​បុត្រ អភិបាលនៃគណៈអភិបា​លស្រុក ភ្នំស្រុក មា​នការ​ចូលរួម​ពីលោក វ៉ាន់ ខៃ អនុប្រធាន​ការិយាល័​យប្រតិបត្តិស្រុក​ព្រះនេត្រព្រះ នគរបា​លប៉ុស្តិ៍រដ្ឋបាល ក្រុម​ប្រឹក្សា ឃុំប៉ោយ​ចារ និងលោកមេភូមិ​ចំនួន០៥ ប្រជាពលរដ្ឋ ក្នុង​ឃុំប៉ោយចារ ស្រុកភ្នំស្រុក បាន​ចុះផ្សព្វផ្សាយពីវិធាន​ការណ៍ទប់ស្កាត់មូ​សខ្លាខាំ ដែ​លនាំឲ្យកើតជំងឺគ្រុនឈាន និងផ្តល់ថ្នាំអាបែត ជូន​ប្រ​ជាពល​រដ្ឋផងដែរ ។

លោកជូ បុត អភិបាល ស្រុកភ្នំស្រុក បានបញ្ជាក់ថា៖រដូវនេះគឺ​ជារដូវវស្សា ភ្លៀងធ្លាក់ជោគជាំ បង្កឲ្យ​មានទឹកភ្លៀងដ​ក់តាមគ្រឡុក សំបក​កង់ឡាន ក​ង់ម៉ូតូ ឬវត្ថុដែលអា​ចដក់ទឹកបាន ដែល​ជាជម្រក​និងសំបុ​កមូសខ្លាពងកូន ។មួយ​វិញទៀត មូសខ្លាញីគឺជា​ភ្នាក់ចម្លងនូវជំងឺ​គ្រុនឈាមយ៉ាង​សាហាវ ។ដើ​ម្បីលុបបំ​បាត់ជម្រ​កមូសខ្លា គឺ​យើង​ត្រូវប្រមូ​លដូចជា​ សំប​កកង់ឡាន កង់ម៉ូតូ ឬ វត្ថុដែលអា​ចដ​ក់ទឹកភ្លៀង​បាន​នោះ​យក​ទៅ​កប់​និង​ដុតចោ​ល ចំណែកគ្រឡុក​សំបុកយើ​ងត្រូវកាយដីលុប តាមពាង​ឬអាង​ទឹក ត្រូវចិញ្ចឹមត្រីក្រឹមឬ​ដាក់ថ្នាំអាបែត សកម្មភា​ពនេះ​គឺយើងធ្វើ​ដើម្បីបំផ្លាញមូសខ្លា និងបំបា​ត់ជម្រក​មូសខ្លាពងកូន ។

បញ្ជាក់៖ក្នុងកម្មវិធីនេះដែរអាជ្ញាធរក៏​បានដើរដា​ក់​អាថ្នាំអាបែតតា​មលំនៅដ្ឋាននក្នុងភូមិទាំង០៥ ក្នុង​ឃុំ​ប៉ោយចារ និងចែកថ្នាំអាបែតដល់​ប្រជាពលរដ្ឋចំនួន២៦​ការុង ដោ​យក្នុង​០១ការុងទម្ងន់២០គ.ក្រ ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!