ព័ត៌មានជាតិ

អាជ្ញាធរខេត្តប៉ៃលិន រួម​និងយុវជនសសយ ក យុវជនកាកបា​ទក្រហម ចុះជួយប្រមូ​លផលប្រ​ជាកសិ​ករ​រងគ្រោះដោ​យជំន​ន់ទឹកភ្លៀង

(ប៉ៃលិន)៖ភ្លៀងធ្លាក់ជាប់ៗគ្នាបណ្តាល​ឲ្យបីឃុំ នៃស្រុកសាលាក្រៅខេត្ត​ប៉ៃលិន ជន់លិចផ្ទះ ផ្លូវ​និងដំ​ណាំដាំដុះ​របស់ប្រជាកសិករអ​ស់ជិត៨០០ហិកតារួមមាន ពោត ដំឡូង សណ្តែកម្ទេស​និងបន្លែបង្កា​ជាច្រើនមុខទៀត ទើបលោកជំទាវអ​ភិបាលខេត្តប៉ៃលិន បានណែនាំដល់​ក្រុមការងារចុះ​ប្រមូលផល​ដំណាំដែលលិចលង់ដោយសារជំនន់នេះ។

នៅក្នុងកិ​ច្ចប្រតិបត្តិការ​ចុះជួយប្រមូលផ​លប្រជាកសិករ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បន្លែស្ពៃ​ជិត២ហិកតា​ដែលកំពុងលិចទឹក ​អ៊ុំស្រីឈ្មោះ ហើយ វន្នី អាយុជាង ៥០ឆ្នាំ រស់នៅភូមិឃុំខាងលើ បានសំដែង​អារម្មរី​ករាយ ព្រោះបន្លែគាត់ជិ​តដល់ពេលប្រមូលផល តែត្រូវទឹ​កជន់លិច​តែម្តងហើយ​ពេល​នេះ​ក្រោមការជួយប្រមូល​ផលអាចបា​នប្រាក់ខ្លះគ្រា​ន់ផ្គត់ផ្គង់ជីវ​ភាព។

សូមបញ្ជាក់ថា ដំណាំដាំដុះ ដែលរងប៉ះពាល់ដោ​យជំនន់ទឹកភ្លៀង​នាពេ​លនេះរួមមាន ដំឡូងមី ៣៨៦​ហិកតា ខូចខាតទាំងស្រុង ១០៤ ហិកតា ពោតក្រហម៣២៦,៥ហិកតា ខូចខាត៧៤ហិកតា ដំណាំស្រូវ ៤៩ហិកតា និងបន្លែ ២០ហិកតា ខូចខាត ៥ ហិកតា សរុបដំណាំទាំងអស់ប៉ះពាល់ ៧៨១ ហិកតា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!