ព័ត៌មានជាតិ

សាខាកាក​បាទក្រហមកម្ពុជា ខេត្តព្រៃវែង នាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលរង​គ្រោះ​ដោយ​សារខ្យ​ល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន២០គ្រួ​សារ នៅស្រុកព្រះស្តេច

ព្រៃវែង៖ឯកឧត្តម ជា សុមេធី ប្រធា​នគណៈ​កម្មាធិកា​រសា​ខាខេត្តព្រៃវែង កាលពីសៀលថ្ងៃទី២ ខែ​សីហា ឆ្នាំ២០២២ បានដឹក​នាំគ​ណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងា​រអនុសាខា​ស្រុកព្រះស្តេច អ្នក​ស្ម័គ្រចិត្តភូមិ និ​ងយុវជនកាកបាទក្រហមកម្ពុជា និង​មានការអញ្ជើញ​ចូលរួម​ពីអនុប្រ​ធាន​កិត្តិ​យស​សាខា មន្ទីរអង្គភាព​ជុំវិញខេត្ត ក្រុមគ្រូពេទ្យ ចុះសួរសុខ​ទុក្ខ និង​នាំយ​កអំណោ​យមនុស្សធម៌​ចែកជូនដល់គ្រួសាររងគ្រោះ​ដោយសារខ្យល់កន្ត្រាក់បា​ក់រលំផ្ទះ ចំនួន ២០គ្រួសារ ក្នុង​នោះរង​គ្រោះខូចខាតទាំ​ងស្រុង ចំនួន ៦គ្រួសារ និងខូចខា​តមធ្យម ចំនួន ១៤គ្រួសារ នៅភូមិចំនួន ៥ ក្នុងឃុំអង្គ​ររាជ្យ និងឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង :​៣០នាទីយប់។

ថ្លែងនាឱ​កាសនោះ ឯកឧត្តម ជា សុមេធី ​បាននាំមកនូវ​សេចក្តី​នឹករលឹករ​បស់ឯកឧត្តម នាយឧ​ត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយ​សសាខា ជាពិសេ​សសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហ​មកម្ពុជា ផ្តាំផ្ញើសួរសុខ​ទុក្ខដល់​បងប្អូនប្រជាពលរដ្ឋ ដោយ​ក្តីអាណិតអាសូរ និងសោកស្តាយ​ជាទីបំផុត ចំពោះឧប្បទ្ទវហេ​តុគ្រោះ​ធម្មជាតិដែលបានបំផ្លាញ​នៅ​ទ្រព្យសម្បត្តិរបស់​បងប្អូនដែ​លរងគ្រោះ​ដោយសាខ្យល់កន្រ្តាក់ បាក់រលំផ្ទះនាពេលនេះ ព្រមទាំង​បានអំ​ពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូម​មានការប្រុង​ប្រយ័ត្នចំ​ពោះ ផ្គរ រន្ទះ នៅពេល​មាន​ភ្លៀង​ត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរក​កន្លែងដែល​មានសុវត្ថិភាព។

ឯកឧត្តម ប្រធានគណៈកម្មាធិ​ការសាខា បានបន្តទៀតថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រ​ហមកម្ពុជា សម្ដេចទាំងទ្វេ តែងតែយលចិត្តទុក្ខដាក់គិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេល​វេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់​និន្នាការនយោបា​យបក្សពួកនិយ​មណាមួយ​នោះ​ទេ ដោយសម្ដេចទាំងទ្វេ មិនដែលទុកឲ្យ​បងប្អូនប្រជាពលរដ្ឋ​ណាម្នាក់ស្លាប់ដោ​យអត់អាហារ​នោះ​ទេ។ និងអំពា​វនាវដល់បងប្អូន​ប្រជាពលរដ្ឋទាំង​អស់ត្រូវ​បន្តចូលរួមទប់​ស្កាត់ការរីករា​លដាល​ឆ្លង​ជំងឺកូវីដ១៩ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា​ដោយត្រូវអនុវត្តនូវ​វិធានការ​នានារប​ស់ក្រសួង​សុខាភិបាល។

អំណោយដែលត្រូវផ្តល់ជូនរួមមាន៖

/ ​រងគ្រោះ​ធ្ងន់ធ្ងរ ១គ្រួសារ ទទួល​បាន អង្ករ ២៥គ.,តង់ ១ ,កន្ទេល ១ ,មី ១កេស, ត្រី ខ ១យួរ ,ឃីត​អនាម័យ ១កញ្ជប់(ជែលលាងដៃ ១ដប ម៉ាស់ ៤សន្លឹក និងសាប៊ូProtex ២ដុំ) ឃីត ១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ១០០,០០០រៀល។

/ រងគ្រោះ​មធ្យម ១គ្រួសារ ទទួលបាន អង្ករ ២៥គ.,កន្ទេល ១ ,មី ១កេស, ត្រី ខ ១យួរ ,ឃីត​អនាម័យ ១កញ្ជ​ប់(ជែលលាងដៃ ១ដប ម៉ាស់ ៤សន្លឹក និងសាប៊ូProtex ២ដុំ) ,ឃីត ១កញ្ចប់ (មុង ភួយ ក្រមា សារ៉ុង) និងថវិកាចំនួន ៥០​,០០០រៀល ។​នាឱកាសនោះ ឯកឧត្តម ហ៊ឺ បាវី ប្រធាន​ក្រុមកា​រងារចុះជួ​យមូល​ដ្ឋានស្រុក​ព្រះស្តេច បានជួយឧបត្ថម្ភ​ថវិកាបន្ថែមចំនួន ៥០,០០០រៀល ក្នុង ១គ្រួ​សារផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!