ព័ត៌មានជាតិ

យោធិន គ្រួសារ​យោធិន វរសេនាតូច​ថ្មើរជើងលេខ៥១៣ ស្ទូង​ស្រូវ​ដែល​ជាកា​រងារ​បង្កបង្កើន​ផលរប​ស់ក្នុងអង្គភាព

(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ នាថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បាន​ដឹកនាំយោធិន គ្រួសារយោធិន ចុះស្ទូងស្រូវ ដែ​ល​ជាការងារបង្កបង្កើនផលរបស់អង្គភាព ស្ថិត​នៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ក្រៅពីអនុវត្តភារកិច្ចស្នូល​របស់អង្គភាព មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ បានរិះ​រកគ្រប់មធ្យោបាយ កែច្នៃទីតាំងដីនៅក្នុងអង្គភាពបង្កបង្កើនផលមួយចំនួនដូចជា ដីខ្ពស់​ដាំបន្លែរួមផ្សំគ្រប់ប្រភេទ និងដំណាំយុទ្ធសាស្រ្តផ្សេងៗដូចជា ដូង ស្វាយ ក្រូចឆ្មារ។ល។ ឯដីទំ​នាបបាន​ធ្វើស្រែ ដើម្បីប្រមូលផលស្រូវ អង្ករ ទៅផ្គត់ផ្គង់ចិញ្ចឹមទ័ពទាំងនៅជួរមុខ និងនៅផ្នែក​ខាងក្រោយ ហើយលើសតម្រូវការយកទៅលក់លើទីផ្សារបានថវិកាមកជួយយោធិន គ្រួសារយោ​ធិនជួបការ​លំបាក និងកសាងអង្គភាព៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!