ព័ត៌មានជាតិ

បញ្ជូនខ្លួនជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន

(បន្ទាយមានជ័យ) ៖ជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់​ដោយខុស​ច្បាប់នូវ​សារធា​តុញៀន ត្រូវកម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន​កាលពីវេលាម៉ោង ០៣និង០០នា​ទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចអាគារដើមពុទ្រា ស្ថិត​ក្នុងភូមិ​ក្បាល​ស្ពាន​១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបញ្ជូន​ទៅ​កាន់មូ​លដ្ឋានកង​អាវុធហត្ថក្រុង ចាត់ការតាមនិតិវិធី ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បាន​ឱ្យដឹង​ថា ក្រោយពីទទួលព័​ត៌មានពីប្រជាពលរដ្ឋថា​ មានករណី រក្សាទុក និងប្រើ​ប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់​ចំណុចកើត​ហេតុខាងលើ បាន​ឃាត់ខ្លួន​ជន​សង្ស័យម្នាក់ឈ្មោះ ស៊ូផារ៉ាត ​ឈុំស៊ី ភេទប្រុស អាយុ២១ឆ្នាំ ជ​នជាតិថៃ ស្នាក់នៅ​បណ្ដោះអាសន្ន ភូមិ​សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងប្រតិបត្តិការនោះកម្លាំងអាវុធហត្ថ ដកហូតបាននូវ​វត្ថុតាងរួមមានៈម្សៅក្រាម ពណ៌ស(ខេហិត) ចំនួន ០១កូនថង់កិប ទម្ងន់ ២,៨៦ក្រាម, ទូរស័ព្ទ ចំនួន ០១គ្រឿង ,កូនកាំប៊ិត ដងជ័រចំ​នួន០១​ដើ​ម,កាបូបស្ពាយ ​ពណ៌ខ្មៅ ចំនួន ០១,អត្តសញ្ញាណ​បណ្ណសញ្ជាតិថៃ ចំនួន១សន្លឹក។ក្រោយឃាត់ខ្លួន និង​សួចម្លើយ​ជនសង្ស័យ បានសារភាពថា រូបខ្លួ​នពិត​ជា​បានរក្សាទុក និងប្រើប្រា​ស់​​នូវសា​រធាតុ​ញៀន​ពិតប្រាកដមែន ។ដោយផ្អែកលើចម្លើយសារ​ភាព និងមានវត្ថុតាងខាងលើ កម្លាំងមូល​ដ្ឋាន​កងរា​ជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនទៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ ខេត្តចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំ​ងគ្រឿងញៀន​បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​រួមនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យ​ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូន​ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!