ព័ត៌មានជាតិ

យុវជ​នកា​កបាទក្រហមកម្ពុជា ខេត្តកណ្ដាល ចំនួន ២៣១​នាក់ នៃសាលា​គោលដៅក្រុងតាខ្មៅ ទទួ​ល​បានប័ណ្ណ​សម្គាល់ខ្លួន ពីឯកឧត្តម គង់​ សោភ័ណ្ឌ

ខេត្តកណ្ដាល៖នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មា​ធិការកាក​បាទក្រហមកម្ពុជាខេត្តកណ្ដាល និងជាអភិ​បាល នៃគណៈអភិបាលខេត្តកណ្ដាល បាន​ដឹកនាំង​សមាជិក សមាជិកាគណៈកម្មាធិកា​រសាខា អញ្ជើញ​សំ​ណេះសំ​ណាល និងប្រគល់​ប័ណ្ណ​សម្គាល់ខ្លួន ជូនដ​ល់យុវជនកាកបា​ទក្រហមកម្ពុជាខេត្តកណ្ដាល ចំនួន ២៣១នាក់ នៃសា​លា​គោល​ដៅក្រុងតាខ្មៅ ទទួលបា​នប័ណ្ណសម្គាល់​ខ្លួន​នៅសា​លាគរុកោ​សល្យភូមិ​ភាគខេត្តកណ្ដាល

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ការចែកប័​ណ្ណនៅ​ពេលនេះ គឺជាការ​លើកទឹកចិត្តផង និងជាការសម្គាល់អត្តសញ្ញាណ អ្នកស្ម័គ្រចិត្ត​វ័យក្មេងរប​ស់ចលនាកាកបាទក្រហមកម្ពុ ជាដែលបានចូលរួម​យ៉ាងសកម្ម ក្នុងការងារមនុស្សធម៌។

ឯកឧត្តម បន្តថា ក្រោមកិច្ចដឹក​នាំ ដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហមកម្ពុជា សម្ដេចបា​នចាត់ទុក​យុវជនគឺជាអ្នកស្ម័គ្រ​ចិត្តវ័យក្មេង ជា​កម្លាំងចលក ដ៏សំខាន់ក្នុងការផ្តល់​សេវាកម្មមនុស្សធម៌ ឆ្លើយតប​ទៅនឹងតម្រូវការរបស់ជនរងគ្រោះ និង​ជនងាយរងគ្រោះ ដើម្បីរួមចំណែក ក្នុងការពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារ និងលើក​កម្ពស់សេ​ចក្ដីថ្លៃថ្នូរបស់មនុស្សជាតិ ហើយ​សម្ដេចបានផ្ដល់​ការគាំទ្រ លើកទឹកចិត្តជាបន្តបន្ទាប់ ធ្វើឱ្យ​សកម្មភា​ពយុវជនកាកបាទក្រហ​មកម្ពុជាទួលបានការគាំទ្រ យ៉ាងកុះករ ពីសំណាក់ប្រជាព​លរដ្ឋកម្ពុជា ជាពិសេ​សយុវវ័យកម្ពុជា។

ជាមួយគ្នានោះដែរកឧត្តម បានថ្លែងនូវការសរ​សើរ ដល់យុវ​ជនកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដែ​លកន្លងមក បានខ្នះខ្នែង សម្រាប់ប្រើប្រាស់ក្នុងការធ្វើ សកម្មភាពមនុស្សធម៌ ជួយសម្រា​លការលំ​បាករបស់ជនងាយរងគ្រោះបំផុត និងជន​រងគ្រោះដោយគ្រោះមហន្តរាយ ផ្សេងៗ នៅតាមស​ហគម​ន៍ក្នុង​ភូមិសាស្ត្រខេត្ត ដោយគ្មាន​ការរើសអើង ពិសេសសកម្មភាព ការងារឆ្លើយតបគ្រោះមហន្តរាយ សកម្មភា​ពការងា​រសុវត្ថិភាពចរាចរណ៍ផ្លូវគោក សកម្មភាព​ការងារអប់រំ ផ្សព្វផ្សា​យប្រយុទ្ធ​នឹងជំងឺ​ឆ្លងរាតត្បាត សកម្មភាព​ការងារឥស្សរជនឆ្នើម សកម្មភាពការសម្អាតបរិស្ថានក្នុង បរិវេណ​សា​លារៀន និងទីសាធារណៈ សកម្មភាព​ចលនាសិស្សានុ​សិស្សឱ្យស្ម័គ្រចិត្ត ជួយឧបត្ថម្ភដ​ល់សិស្ស​ដែល​មានជីវភាពរស់នៅក្រីក និងសកម្មភាព​ចូលរួមកម្មវិធីផ្សេងៗមានកម្មវិធីទិវាជាតិ និងទិវា​អន្តរជាតិ​ជាច្រើន ទៀតដែលសា​ខាកាកបាទក្រហមកម្ពុជាខេត្តបានប្រារព្ធក្នុងរយៈ​ពេលកន្លងមក ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!