ព័ត៌មានជាតិ

បុរសជ​ន​ជាតិថៃ យក​ប្រ​ពន្ធខ្មែរ ​ទាញថ្នាំ​ពុ​ល​ប្រ​ភេ​ទទឹ​កខៀវ ​សម្ងំផឹ​ក​បម្រុ​ង​ប​ញ្ចប់​ជីវិត ព្រោះ​តែរឿ​ងប្រ​ចណ្ឌ

ខេត្តប៉ៃលិន៖បុរសជន​ជាតិថៃម្នាក់ ត្រូវបាន​ក្រុមគ្រួសារ ​ហៅអ្នកភូមិ​ឱ្យជួយដឹក​យកទៅស​ង្គ្រោះនៅ​មន្ទីរពេទ្យបង្អែ​កខេត្តប៉ៃលិន ហើយ​ត្រូវបា​នគ្រូពេ​ទ្យលា​ងក្រពះ​ជម្រះ​ជាតិពុលភ្លាមៗ ក្រោយពីជនរ​ងគ្រោះ​ឈ្លោះ​ទាស់ទែងពាក្យសម្តីជា​មួយប្រពន្ធ ពាក់ព័ន្ធ​នឹងរឿងរ៉ាវប្រចណ្ឌ ក៏ចូលទៅ​សម្ងំក្នុង​បន្ទប់ លួចផឹ​កថ្នាំពុលប្រភេទទឹ​កខៀវអស់​ជាច្រើន បណ្តាលឱ្យក្អួត​ចង្អោរបែកពពុះមាត់ លុះប្រ​ពន្ធឃើញភ្លា​មក៏ប្រញាប់យ​កទៅសង្រ្គោះតែម្តង។ទោះបីជាយ៉ាងណា គ្រូពេទ្យឱ្យដឹងថា មា​នសង្ឃឹម​តិចតួចបំផុត ខណ:ជនរងគ្រោះផឹក​ថ្នាំពុលបាញ់ស្មៅប្រ​ភេទទឹកខៀវផ​លិតនៅប្រទេសថៃ។

ហេតុការណ៍ជនជាតិ​ថៃឈ្លោះទាស់​ទែងពាក្យសម្តីជា​មួយប្រពន្ធ ព្រោះតែរឿងប្រចណ្ឌ រហូតឈាន​ដល់ផឹកទឹ​កថ្នាំពុលបញ្ចប់ជី​វិតនេះ បាន​កើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅផ្ទះ ក្នុងភូមិ​ដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពព័ត៌មា​នបានឱ្យដឹងថា ៖ជនរងគ្រោះ មានឈ្មោះ ឡត អាន ភេទប្រុស អាយុ៦៥ឆ្នាំ ជាជន​ជាតិថៃ មានប្រពន្ធ ឈ្មោះ ទុយ ឈឿន ជនជាតិខ្មែរ អាយុ៤៨ឆ្នាំ ដោយយ​កគ្នាជា​ប្តីប្រពន្ធ​អស់​រយ:ពេ​ល២៩ឆ្នាំ មានកូនចំនួន​២នាក់ ស្រីម្នាក់ ប្រុសម្នាក់ រស់នៅភូមិ​កើតហេតុ​ខាងលើ។ប្រភ​ព​បន្តថា មុនពេ​លកើតហេតុ គេសង្កេតឃើញ បុរសជន​ជាតិថៃខាង​លើតែងឈ្លោះ​ទាស់ទែង​ជាមួយប្រពន្ធជារៀង​រាល់ថ្ងៃ បន្ទាប់ពីហូបស្រាស្រវឹងម្តងៗ តែងតែប្រច​ណ្ឌប្រ​ពន្ធដាក់អ្នក​ជិតខាង​ជារឿយៗ ដោយ​ពេលខ្លះ ក៏ប្រើពាក្យសម្តីមិ​នសមរម្យធ្វើឱ្យប្រ​ពន្ធស្ទើរ​តែទាំ្រមិនបាន។តែប្តីរូបនេះ មិន​បង្កហិង្សាវាយដំដាក់ប្រពន្ធនាំឱ្យ​មានរបួសស្នាមនោះទេ។

ប្រភពបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃ​កើតហេតុ គេឃើញបុរសជាប្តីបាននិយាយរអ៊ូរទាំដាក់ប្រពន្ធ ដែល​កំពុងតែដាំបាយធ្វើម្ហូប​នៅក្នុងផ្ទះជាច្រើនលើកច្រើន​សារ ដោយស្រែ​កខ្លាំងៗ ចោទ​ប្រកាន់ថា គាត់​មានអ្នកថ្មី​បម្រុងបែកបែរចេ​ញពីខ្លួន។តែប្រពន្ធ ក៏បានឆ្លើយត​បទៅប្តីវិញទាំ​ងសម្លេងខ្លាំងៗ ព្រោះ​ទ្រាំ​មិនបាននឹងពា​ក្យចោទប្រកាន់​ឥតមានភ​ស្តុតាងថា គាត់គ្មា​នប្រុស​ឈ្មោល​ឯណាក្រៅ​ពីប្តីនេះ​ឡើយ ព្រោះយកគ្នា​ជាប្តីប្រពន្ធអស់រយ:ពេល​ជិត៣០ឆ្នាំទៅហើយ ថែមទាំងមានកូន​ចៅនឹងគ្នារហូត​ដល់២នាក់ផងដែរ។លុះប្តីឈឺចិត្តនឹងប្រពន្ធស្តីបន្ទោសខ្លាំងៗ ក៏រត់ទៅពួន​សម្ងំក្នុងបន្ទប់​ផឹកថ្នាំពុល​ប៉ងអត្តឃាតតែម្តង។

ចំណែកគ្រូពេទ្យ បានបង្ហើបឱ្យដឹង​ដែរថា ៖ជនរងគ្រោះខាងលើ ត្រូវបានដាក់ទឹក​លាងក្រពះជ​ម្រះជាតិពុលរួ​ចរាល់អស់ហើយ តែទោះបីជា​យ៉ាងណា ក៏មានសង្ឃឹមតិចតួចបំផុត ព្រោះ​ថ្នាំពុល​បាញ់ស្មៅប្រភេទ​ទឹកខៀវ ជាថ្នាំពុលលេខ១​ ផលិតនៅប្រទេសថៃ គ្រប់មនុស្សសត្វ ដែលផឹកថ្នាំពុ​លនេះហើយ គ្មានសង្ឃឹមរស់​នោះទេ ព្រោះក្រោយពីជនរងគ្រោះផឹករួច ថ្នាំនោះនឹង​ជ្រាបចូល​ទៅកាត់​សាច់ក្រពះ ពោះវៀន បណ្តាលឱ្យរលាកដំបៅ ដាច់សាច់ជាដុំៗ អាចនឹងស្លា​ប់ក្នុងរយ:​ពេលយូរ ឬឆាប់ អាស្រ័យ​ទៅលើការផឹកតិច ឬច្រើន ហើយឥឡូវនេះជ​នរងគ្រោះកំពុងដាក់​ឱ្យសម្រាកនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ រង់ចាំតាមដានមើលសភាពជំងឺផងដែរ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button