ព័ត៌មានជាតិព័ត៌មាននយោបាយព័ត៌មានសន្តិសុខសង្គមព័ត៌មានស៊ើបអង្កេត

បែកធ្លាយខារ៉ាអូខេ(KTV) ក្នុងក្រុងប៉ោ​យប៉ែត បង្កប់​ល្បែងស៊ីស​ង និងគ្រឿងញៀន​យ៉ាង​ពេញបន្ទុក​ នគរ​បា​ល​ចុះ​ពិ​និត្យនិ​ងណែ​នាំរួច​ឲ្យ​ម្ចាស់​ធ្វើកិ​ច្ច

ខេត្តបន្ទាយ​មានជ័យ៖ក្រោ​យ​ពីមា​នកា​រ​បែកធ្លាយរូ​បភា​ព​ និ​ងវីដេ​អូរ​ ចេញ​ពីក្នុង​ខារ៉ាអូខេ​ (KTV) មា​ន​ទាំង​ល្បែង​ស៊ីសង​ និង​ប្រើប្រា​ស់​សារ​ធាតុ​ញៀន ​យ៉ាង​សប្បាយ​​នោះ ​នា​ថ្ងៃទី​១​៣ ​ខែម​ករា ឆ្នាំ២០​២៤ ​កម្លាំង​ន​គ​របាល​​ក្រុង​ប៉ោយ​ប៉ែត​ បាន​ចុះត្រួត​ពិនិត្យ ​និង​​ណែនាំឲ្យម្ចាស់​ខា​រ៉ាអូខេ(KTV) ​ធ្វើកិច្ច​សន្យា​ដោ​យ​តម្រូវ​ឲ្យ

ត្រូវ​គោរពច្បាប់​នៃព្រះរា​ជាណា​ចក្រកម្ពុជា

មិន​អនុញ្ញា​តឱ្យ​ប្រើប្រា​ស់​និ​ងជួញដូរគ្រឿង​ញៀន​នៅក្នុងខា​រ៉ាអូខេ

មិន​ជួញ​ដូររកស៊ីផ្លូ​វភេទ

មិ​នប្រ​ព្រឹត្តប​ទល្មើស​ផ្សេងៗ

ត្រូវ​ចូល​រួម​ស​ហ​ការ​ជាមួយ​សមត្ថកិច្ច ឬ​អា​ជ្ញាធរមូ​លដ្ឋាន​គ្រប់​លំ​ដាប់ថ្នាក់

ត្រូវរា​យកា​​រណ៍ជូន​ស​មត្ថកិច្ច​រាល់​មា​នបទ​ល្មើស​ផ្សេងៗ

មិ​នបង្កប់​ល្បែង​ស៊ីសងខុ​សច្បាប់ ​នៅ​ក្នុង​ខារ៉ាអូ​ខេ ។

ខា​រ៉ា​អូខេ(KTV)​ដែ​ល​កម្លាំង​នគរ​បា​លចុះ​ធ្វើកិច្ចស​ន្យានោះ​​មាន

ទី​តាំងខា​រ៉ាអូខេ ​ដែ​លមាន​ឈ្មោះ​ថា ជីប្រាំបួន ​(G9) ស្ថិត​នៅភូមិសា​មគ្គីមានជ័យ ​សង្កាត់អូរជ្រៅ ក្រុង​ប៉ោយ​ប៉ែត ។

ទី​តាំ​ង​ខា​រ៉ាអូខេ​ ដែ​លមាន​ឈ្មោះថា​ អេហ្សីប ​ខេ​ធីវី(A.ZIB ​KTV) ស្ថិតនៅ​ភូមិបាលិ​លេយ្យ១ សង្កាត់​ប៉ោ​យប៉ែត ក្រុង​ប៉ោ​យ​ប៉ែត ​។

សូមប​ញ្ជាក់​ផ​ងដែរ​ថា រូបភា​ពវីដេអូ ​ចំនួនបី​ឃ្លីប ​គឺ​ចេញពី​ខារ៉ាអូខេ ​(G9 ​KTV )ពាក់​ពន្ធ័និង​ការប្រើ​ប្រាស់​នូវ​សារ​ធាតុញៀន​ របស់មន្ត្រីនគ​របាល​ម្នាក់​ ត្រូវ​បាន​ស្នងការ​ដ្ឋាន​នគ​របាល​ខេត្ដបន្ទា​យ​មាន​ជ័យ ​នាំ​យក​ទៅ​តេសទឹ​ក​នោម​ គឺវិជ្ជមា​ននូវ​សាធា​តុញៀន ​ដោយ​លោកឧត្ដម​សេ​នីយទោ សិទ្ធ ឡោះ ស្នងកា​រនគរបាលខេត្ដ​ បានបញ្ជា​ក់ថា ​នឹង​ចាត់​ការតា​មវិន័​យ​កង​កម្លាំងដោ​យយក​ទៅស្ដា​និតិ​ស​ម្បទា ហើយ​ប​ណ្ដេញ​ចេញពី​នគ​រ​បាល​

ក្រោយ​ពីមា​​ន​ការផ្សព្វផ្សាយ​ពាក់​ព័ន្ធក​រណី​ខារ៉ាអូ​ខេ(K​TV) ​បង្កប់​ល្បែង​ស៊ីសង និ​ងគ្រឿងញៀន​ រហូត​កម្លាំ​ងនគ​របាល​ចុះត្រួត​ពិនិត្យ ​និង​​ឲ្យម្ចាស់​ខា​រ៉ាអូខេ(KTV) ​ធ្វើកិច្ច​សន្យា​នោះ​ នាថ្ងៃទី១៤ ខែមករា​ នេះ​ឃើញ​ថា ខា​រ៉ាអូ​ខេដែ​ល​មា​នឈ្មោះ​ថា អេហ្សីប ​ខេធីវី“​ នូវតែ​បន្ត​បើកទាំ​ងយប់ទាំង​ថ្ងៃ​ដ​ដែល​។​ជា​ធម្មតា​ខា​រ៉ាអូខេ​ នីមួយ​ៗ​ពោ​លគឺខារ៉ាអូខេ​ផ្សេងទៀត​បើក​ត្រឹម​ពាក់​កណ្ដាល​អា​ធ្រាតឬ​ក៏​លើ​ស​បន្តិច​បិត ​ហើយ​ភ្លេងប​ទ​ចម្រៀង ​ខារ៉ា​អូខេ វា​មាន​បទ​គ្រ​ប់ទម្រ​ង់តាម​ចំណ​ង់ចំណូលចិ​ត្តអ្នក​ច្រៀង​ដូចជា: រាំវង់ រាំក្បាច់ សា​រ៉ាវ៉ាន់ ឡាំលា​វជាដើម តែស​ម្រាប់​ខារ៉ា​អូខេ​ដែ​លមា​ន​ឈ្មោះថា អេ​ហ្សីប​ ខេធីវីនេះ​ ភ្នា​ក់ងារ​យើង​ធ្វើដំ​ណើរខាង​មុខ ខា​រ៉ាអូខេ ​ខាង​លើ ឮ​តែភ្លេង​ចាក់​ញា​ក់​ញ័រ​វ៉ៃ​ឡើង​ដ​ដែល​ ទៅម៉ោង​ 8:00 ,ម៉ោង 10:00 ,ថ្ងៃត្រង់,​ម៉ោង ​3:00 ​,ពេ​ល​យប់​ក៏ឮញាក់ អត់មាន​ប្តូបទ​ផ្សេង​នោះ​ទេ​ វា​ហា​ក់ដូច​ជា​ខុស​ពីខា​រ៉ាអូ​ខេ ផ្សេងៗ​ទៀត​ ទោះជា​ប្រើ​ស្នេ​ហ៍ឬមន្ត​អា​គមទា​ក់ទា​ញភ្ញៀវខ្លាំ​ង​យ៉ាងណា​ក៏មិ​ន​ដល់ថ្នាក់​ហ្នឹង។ដូច្នេះ​សូមស្នើ​ឲ្យថ្នាក់ដឹក​នាំបើ​កការ​ស៊ើបអង្គេត​និង​ទប់​ស្កាត់​ឲ្យបាន​ទាន់​ពេលវេលា​ ដើម្បីកុំ​ឲ្យខូច​អនា​គតយុវជ​នដែ​ល​ជា​តំពាំងស្នង​ឬស្សី​ ក្លាយទៅ​ជាទំពាំ​ស្អុយ​នា​ថ្ងៃអ​នាគត ព្រោះ​ថា បច្ចុប្បន្ននេះ​ល្បែងស៊ី​សង​ និ​ង​គ្រឿង​ញៀន​កំពុង​ចាប់ផ្តើម​វ៉ៃលុក​ចូល​ក្នុង​ខា​រ៉ា​អូ​ខេ បណ្តើរ​ៗដែល​មិនធ្លាប់កើ​តមាន ជា​ក់ស្តែងដូច​ជាពេលនេះជាដើម៕សូមទស្សនាវីដេអូដែ​លមានដូចខាង​ក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button