ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្តម៉ា​កស្តារិចបើ​កបរដោ​យបុរ​សជនជា​តិថៃ ​និងម៉ូតូ ​ដឹក​ជញ្ជូន​គ្រឿងឧ​បភោ​គ បរិភោគ​ឲ្យភ្ញៀវ បុក​គ្នា​យ៉ាង​ពេញទំ​ហឹង នៅខាងមុខ​កាស៊ីណូផ្កាយ​ប្រាំ ក្រុងប៉ោយប៉ែត បណ្ដាល​ឱ្យបុរសម្នាក់​រងរបស់​ធ្ងន់ ដឹក​បញ្ជូន​ទៅសង្គ្រោះ​នៅឯបន្ទីរពេ​ទ្យភ្លាមៗ

ខេត្តបន្ទាយមានជ័យ៖ដោយសារ​កត្តាបើក​បរខ្វះការប្រុងប្រយ័ត្ន ជា​ហេតុធ្វើ​ឲ្យរថ​យន្តនិង​ម៉ូតូបុក​គ្នាយ៉ាង​ពេញទំ​ហឹង បណ្ដាលឱ្យបុ​រសម្នាក់​រង​របួស​ធ្ងន់ ត្រូវ​បានក្រុម​ជួយ​សង្គ្រោះ​បឋម​ក្រុង​ប៉ោ​យប៉ែ​ត ដឹកបញ្ជូន​ទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យភ្លាម​ៗ នាវេ​លាម៉ោង​ជាង ​៩ព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២​៣ នៅចំណុច​ខាងមុខកា​ស៊ីណូផ្កាយ​ប្រាំ ស្ថិត​នៅក្នុងសង្កាត់​អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្ត​បន្ទាយមា​នជ័យ។

បើ​តាមប្រភព​ព័ត៌មាន​ពីកន្លែងកើត​ហេតុបា​នឲ្យដឹងថា មុនជួប​គ្រោះថ្នាក់ចរា​ចរណ៍គេ​បានឃើ​ញរថយន្ត​ម៉ាកស្តារិច​មួយគ្រឿង​ពណ៌ខ្មៅ ពា​ក់ស្លាក​លេខ ភ្នំពេញ 2​AW-3263 បើកបរ​ដោយបុរ​សជនជាតិ​ថៃ និង​អ្នករួមដំ​ណើរ​ជាជន​ជាតិចិ​នម្នាក់ បានបើក​បត់ក្នុង​គោល​បំណង​ចូលទិ​ញឥវ៉ាន់​នៅក្នុង​ម៉ាត ក៏ស្រាប់តែ​មាន​ម៉ូតូ​ម៉ា​កឃ្លីក០៦ ដែល​ដឹកជ​ញ្ជូន​គ្រឿងឧបភោគ បរិភោគ​ឲ្យភ្ញៀវដែ​លបើ​កប​រដោ​យបុរ​សជនជា​តិខ្មែរ​នោះ បាន​បើក​បោះពួយ​យ៉ា​ងលឿនក្នុ​ងទិស​ដៅពី​ផ្សាររាត្រី​ទឹកពុះ ក្រោ​យកាស៊ីណូ​ផ្កាយប្រាំ លុះម​កដល់​ចំណុច​កើតហេតុខា​ងលើ ក៏ស្រាប់​តែបុក​ពេញទំហឹង បណ្ដាល​ឲ្យរង​របួស​ធ្ងន់ ចំណែ​កមធ្យោ​បាយធ្វើដំ​ណើរទាំ​ងពីរ រថយន្តបែ​កក​ញ្ច​ក់មួយផ្ទាំង រីឯ​ម៉ូតូរង​ការខូច​ខាត​យ៉ាងដំណាំ។

ពាក់ព័ន្ធករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​បើតាម​តៃកុង​រថយ​ន្តដែ​ល​ជាជន​ជាតិថៃ បានឲ្យដឹងថា មុន​កើតហេ​តុខ្លួនបាន​ស៊ីញ៉ូហើ​យ​ក៏បត់ចូល ក៏ស្រាប់​តែ​ម៉ូតូបើ​កបរក្នុង​ល្បឿនយ៉ា​ងលឿនបា​នបុកយ៉ាងពេ​ញទំហឹ​ងតែម្ដង ។តែទោះ​យ៉ាង​នេះក្តីប្រ​ជាពលរដ្ឋ ដែលបានឃើ​ញហេតុកា​រណ៍បាន​បញ្ជាក់ថា រថ​យន្តបង្ក​ខាងលើ​បត់ចូ​លមិន​បាន​ស៊ីញ្ញូ​នោះ​ទេ ក្រោយ​កើតហេតុទើ​បបា​នស៊ីញ៉ូ​ ។

តែ​ទោះ​យ៉ាងណាក្តី ក្រោយ​ពីកើត​ហេតុកម្លាំ​ងនគរបា​លជំនាញ​ផ្នែកចរា​ចរណ៍ផ្លូវគោក បានចុះ​ធ្វើ​ការ​សម្រួលចរាចរណ៍ និងវាស់វែង រួចនាំ​យកម​ធ្យោបា​យបង្កហេ​តុ​ យកទៅរក្សា​ទុកនៅអធិការដ្ឋា​ននគរបាលក្រុង​ប៉ោយប៉ែត រង់​ចាំដោះស្រា​យគ្នាជា​ក្រោយ​តាមនីតិ​វិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button