ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័​ត៌មាន ​សម្រេចលុប​អាជ្ញា​ប័ណ្ណ ស​ហ​​គ្រា​ស​សាន្ត ប៊ុនធឿន​ អេសប៊ីធី ផូស ​គេហទំ​ព័រ S​BTPOST ​ចេញពីក្រសួង​ព័ត៌មាន

(ភ្នំពេញ)៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បាន​សម្រេចលុប​ប្រកាស០៩៨ព.​ម ប្រក ដែ​លជាអាជ្ញាប័ណ្ណរ​បស់លោក សាន្ត ប៊ុនធឿន ចាង​ហ្វាង​គេហទំ​ព័រ SBT​POST ​ចេញពី​ក្រសួងព័ត៌មានហើយ ដោយសារតែប្រព្រឹត្ត​ទង្វើអ​សីល​ធម៌ ជេរប្រ​មាថ​ជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់​សីលធម៌សង្គម និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌​មាន​អាជីព ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិ​ជ្ជាជីវៈ សារព័ត៌មាន និងកិច្ចសន្យា​អាជីវកម្ម ដែលសាមី​ខ្លួនបានត​ម្កល់ទុកនៅក្រសួងព័ត៌មាន។

សូមបញ្ជាក់ដែរថា ថ្មីនេះនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាកា​ររងកង​យោធព​លខេមរ​ភូមិន្ទ និងជា​មេបញ្ជាការដ្ឋាន​អង្គរក្ស បានធ្វើលិ​ខិតគោរពជូនស​ម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា លុបឈ្មោះ​លោកវរសេនីយ៍ត្រី សាន្ត ប៊ុនធឿន និងលោកអនុសេនីយ៍​ឯក​ ហ៊ត ប៊ូ ហៅ​អធិរាជមហា​សាច់ ចេញពីក្របខណ្ឌកង​យោធព​លខេមរភូមិន្ទ

យោងតាមលិខិត​របស់បញ្ជា​ការដ្ឋានអង្គរក្ស បញ្ជាក់ថា កន្លងមក នាយទាហា​នទាំងពីររូប​នេះតែង​តែបង្កហេតុធ្វើឱ្យប៉ះពាល់ដ​ល់កិត្តិយសអង្គភាព​ និង​មានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ អង្គភា​ពបាន​ហៅម​កអប់រំជា​ច្រើនសាដែរ តែមិន​ព្រមកែប្រែ​។ដើម្បីជៀវាងការលំបាក និងធ្វើឱ្យប៉ះ​ពាល់ដល់​អង្គភាពទៅថ្ងៃក្រោយបន្តទៀត នាយឧត្តមសេនីយ៍ ​ហ៊ីង ប៊ុនហៀង ក៏បានគោរ​ពសុំការស​ម្រេច​ពីសម្ដេចតេជោ ហ៊ុន សែន ដើម្បី​លុបឈ្មោះ​នាយទាហា​នទាំងពីរខាង​លើចេញពីក្រប​ខណ្ឌកង​យោធ​ពល​ខេមរភូមិន្ទ។

បន្ទាប់ពីសម្តេចតេជោ បានប្រតិកម្ម​យ៉ាងខ្លាំងចំពោះ​កាយវិការរបស់​លោក សាន្ត ប៊ុនធឿន ចាង​ហ្វាង ​SBT​POST ផឹកស្រាស្រវឹងបោ​កចាន និងស្រែកជេ​រតាមបណ្តាញសង្គម។

សម្តេចជោ បានបង្ហោះ​សារតាមហ្វេសប៊ុក ភ្ជាប់ជាមួ​យវីដេអូ លោក សាន្ត ប៊ុនធឿន បញ្ជាក់ថា «ចរិតពា​ល​របស់ សាន្ត ប៊ុនធឿន ប្រាកដ​ជាមិ​នអាចកែប្រែបានឡើយ។ដើម្បីជួយដល់ សាន្ត ប៊ុនធឿន និងប្រពន្ធកូន ខ្ញុំនិងភរិយា​បានជួយលុយ ដើម្បីសាន្ត ប៊ុនធឿន ទិញផ្ទះនៅ ថែមទាំងផ្តល់​លុយជូន សាន ប៊ុនធឿន ៥០០ដុល្លារក្នុងមួយខែតាំង​ពីឆ្នាំ២០១៨មក ។ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿន កុំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យផឹកជេរបញ្ចោរ តែចរិកមនុស្សនេះកែ​មិនឡើងឡើយ​។ដើម្បីជៀស​វាង​ការយ​ល់ច្រឡំ​ណាមួយកើតឡើង​ថ្ងៃនេះ​ខ្ញុំបានបញ្ជា​ឲ្យមេបញ្ជាការ​អង្គរក្សស្នើសុំ​បណ្តេញ សាន ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព »

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!