ព័ត៌មានជាតិ

ផលិតផ​ល​កសិកម្ម រប​ស់អង្គភាព​កងពលតូច​ថ្មើរជើងលេ​ខ៥១ បាននាំយកទៅល​ក់នៅផ្សារស​ហគមន៍ភូមិ​មួយ​ផលិតផលមួយ​ក្នុងខេ​ត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ក្រៅពីភារកិច្ចស្នូល គ្រប់បណ្តាក​ងឯកភាព​ចំណុះ កងពលតូចថ្មើរជើងលេខ៥១ បានខិតខំប​ង្កបង្កើនផល ចិញ្ចឹម​សត្វ ដើម្បីជួយ​ទ្រទ្រង់ជីវ​ភាពរស់នៅប្រចាំថ្ងៃ របស់កងទ័ព និងគ្រួ​សារទ័ព។

ជាក់ស្តែងជា​លទ្ធផល ក្រោម​ការយកចិត្តទុកដាក់ និងការដឹកនាំប​ញ្ជាផ្ទាល់ពី លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងព​លតូចថ្មើរជើងលេខ៥១ បានយកចិត្តទុកដាក់​លើការងារបង្កបង្កើនផល ដាំដុះ​បន្លែចម្រុះ និងចិញ្ចឹមសត្វ ​ទៅតាមផែនការ ធានាបាននូវសុខសុវត្ថិភាព សុខភាពកងទ័ព និ​ងមួយចំនួនលើ​សតម្រូវការ បាននាំយកទៅលក់នៅផ្សារសហគមន៍ផលិតខ្មែរ ភូមិមួយផលិតផ​លមួយ ក្នុងខេត្តបន្ទាយ​មានជ័យ រៀងរាល់ចុងសប្តាហ៍ (ចាប់ពីថ្ងៃសុក្រ សៅរ៍ និងអាទិត្យ)

គួរជម្រាបជូនថា ការដាំដុះបន្លែគ្រប់ប្រ​ភេទ និងការចិញ្ចឹមសត្វ ដែលផលិតបានដោយអង្គភាព និង​គ្រួសារទ័ព ត្រូវ​បានផ្គត់ផ្គង់ធានាក្នុង​ការចិញ្ចឹមទ័ព ដើម្បីលើ​កស្ទួយជីវ​ភាពរស់នៅ​របស់គ្រួសារ​កងទ័ព កាត់បន្ថយ​ការនាំចូលប​ន្លែត្រី សាច់​ មួយចំ​នួនពីខាងក្រៅដែលមានផ្ទុកសារធាតុគីមី ធ្វឲ្យ​ប៉ះពាល់ដល់សុខភាព ជាពិសេ​សបានលក់ចេញ​ទៅទីផ្សារខាងក្រៅ​ទទួលបានប្រាក់ក​ម្រៃបន្ថែមទៀត ដើម្បីទុកផ្គត់ផ្គង់ត​ម្រូវការនានានៅក្នុងអង្គភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!