ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកណ្តាល នាំយកទានព្រះវស្សា និងទេយ្យ​ទានមកប្រគេនដល់ព្រះសង្ឃ កំពុង​គង់ចាំព្រះ​វស្សាចំនួន ៣៨វត្ត ក្នុងស្រុក​កោះធំ

ខេត្តកណ្តាល៖នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគ​ណ:​អភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីរាជ​ការ មន្ទីរជុំវិញខេត្ត ​បាននាំ​យកទៀនព្រះវស្សា និងទេយ្យ​ទាន ប្រគេ​នដល់ព្រះសង្ឃដែ​លគង់ចាំព្រះវស្សា ក្នុង​ស្រុកកោះ​ធំចំនួន ៣៨វត្ត។ពិធីនេះ​បានរៀ​បចំឡើង​នៅក្នុងវត្តកោះធំ ស្ថិត​នៅឃុំកោះធំស្រុកកោះធំ ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំ​ណាល ជាមួយប្រជាព​លរដ្ឋ និងពុទ្ធបរិស័ទ ឯកឧត្តមអភិបាលខេត្ត​បាន​បញ្ជាក់​ថា វិស័យព្រះពុទ្ធសាស​នា មាន​ការរីកចម្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាព​នយោបាយ ជាក់ស្តែងកា​លពីសម័យសង្គ្រាម ព្រះពុទ្ធសាសនាត្រូវបាន ប៉ុល ពត បំផ្លា​ញគ្មានសល់ ហើយបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទាំងអស់ក៏មិន​មានឱកា​សបាន​ធ្វើបុណ្យ​ជួបជុំគ្នាដូ​ចសព្វថ្ងៃនេះដែរ

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ប​ន្ថែមថា កត្តាសុខ​សន្តិភាព និងកា​រអភិវឌ្ឍលើ​គ្រប់វិស័យ ជា​ចរន្តដ៏ប្រសើរថ្លៃថ្លានាំមកនូវការរីកចម្រើ​នទាំងផ្នែកពុទ្ធចក្រ និងអាណា​ចក្រ ហើយ ព្រះពុទ្ធសាសនា បានចូ​លរួមចំណែកយ៉ា​ងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងជាមាគ៌ានាំមកនូវសង្គម និងប្រ​ជាជា​តិទាំងមូល ឱ្យកាន់តែមានការរីកចម្រើន​ជាបន្តបន្ទាប់ទៀតផងដែរ

ឯកឧត្តមអ​ភិបាលខេត្ត បញ្ជាក់ថា ទៀនព្រះវស្សា និង​ទេយ្យទាន ជាច្រើនដែលរដ្ឋបា​លខេត្តយក​មកវេរប្រគេ​នដល់ព្រះសង្ឃនា​ពេលនេះ គឺដើម្បីគោ​រពទៅ​តាមប្រពៃណី ព្រះពុទ្ធសាសនា ដែលជា​ពុទ្ធឱវាត និងដើម្បីជួ​យសំរាលការលំ​បាករបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សារ អស់ត្រី​មាស នៅទីវត្តអារាម ដែលក្នុងរយៈពេលនោះ ព្រះសង្ឃមិ​នអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះ​​រដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា ក្នុងឱកាសព្រះ​សង្ឃចូលកាន់​ព្រះវស្សារយៈ​ពេល៣ខែនេះ គឺជាពេ​លវេលាមួយយ៉ាងសំខាន់ សម្រាប់ព្រះសង្ឃមានឱកាសគ្រប់គ្រាន់ ក្នុង​ការសិក្សា រៀនសូត្រ នូវធម៌វិន័យ របស់ព្រះសម្មាសាម្ពុទ្ធ ដោយប្រើប្រាស់នូវពន្លឺភ្លើងទានវស្សានេះ ទៅដុត​បំភ្លឺមើលគម្ពីរព្រះត្រៃបិដក និ​ងបូជាថ្វាយដល់ព្រះគុណ ព្រះរតនត្រ័យផងដែរ។

សូមបញ្ជាក់ថា​ ទៀនព្រះ​វស្សា និងទេយ្យទាន ដែលថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរា​ជការបាន​ប្រគេនដ​ល់ព្រះសង្ឃ​គង់ចាំព្រះវ​ស្សានាឱកាស​នោះគឺ ក្នុងមួយវត្តទទួល​បាន អង្ករ ២០០គីឡូក្រាម ទៀន​វស្សា ១គូរ ស្លាដក ១កញ្ចប់ ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស មី ៥កេស ត្រីខ ១កេសធំ និងថវិកា​មួយចំនួនផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!