ព័ត៌មានជាតិ

អង្គការគ្រួសា​រ​កុមារអ​ភិវឌ្ឍន៍ហ្រ្វា FRA ប្រគេន​កុំព្យូទ័​​រ​ដល់ព្រះសង្ឃ នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ដោយទឹកចិត្តអាណិតស្រលាញ់ រវាងប្រ​ជាជនរស់​នៅលើទឹកដី​ នៃកោះតៃវ៉ា​ន់មកលើប្រជា​ជនខ្មែរយើង ផ្ដោតសំ​ខាន់លើវិស័យអប់រំ ដែលជាវិ​ស័យអត្ថិភាពខ្ពស់ជាងគេនោះ អង្គ​ការគ្រួសារកុមារអភិវឌ្ឍន៍ហៅកាត់អង្គការ FRA “ហ្រ្វាប្រចាំនៅកម្ពុជា តាមរ​យៈមន្ទីរធម្ម​ការនិង​សាស​នាខេត្តបន្ទាយ​មានជ័យបានធ្វើ​ការប្រគល់ប្រគេន សម្ភារៈម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីន​ព្រីនធ័​របន្តទៀត ប្រគេនដ​ល់ព្រះសង្ឃកំពុងសិក្សារៀនសូត្រ តាមស្រុកក្រុង​ទូទាំង​ខេត្តបន្ទាយមានជ័យ ដោយក្នុងមួយ​ស្រុក ក្រុងៗ ទទួលបានកុំព្យូទ័រ ១០ គ្រឿងនិង​ម៉ាស៊ីនព្រីនធ័រ ០១ គ្រឿង ដោយ​សរុបថ​វិកាទាំងអស់ចំនួន ២,៣៦៩០ដុល្លារ​សហរដ្ឋអាមេរិច។ដោយឡែកសម្រាប់ថ្ងៃទី ១៦ ខែសី​ហាឆ្នាំ ២០២២ នេះ ក្រុមកា​រងារនៃអង្គការ FRA រួមដំណើរដោយលោ​ក បៀវ ថាន ប្រធានម​ន្ទីរធម្ម​ការ និងសាសនាខេត្តបា​ននាំយកនូវសម្ភារៈម៉ាស៊ីនកុំព្យូទ័រនិងម៉ាស៊ីនព្រីនធ័រ មកប្រគេន​ដល់ព្រះ​សង្ឃក្នុងស្រុក​ព្រះនេត្រព្រះ ស្រុកភ្នំស្រុកនិងស្រុកថ្មពួក។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឱ្យដឹងថា រយៈកន្លងមកប្រជាជ​នរស់នៅ​លើទឹក​ដីនៃកោះតៃវ៉ាន់ តាមការគៀង​គរមូលនិធិពីអង្គ​ការគ្រួសារកុមារអភិវឌ្ឍន៍ប្រចាំកម្ពុជា ដែលមានលោកស្រី យ៉ាំ​ង អ៊ួយលីន ជានាយិការ តែងតែចូល​រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររប​ស់ប្រជាពលរដ្ឋ នៅលើវិស័យមួយចំនួនរួមមានផ្នែកមនុស្សធម៌ អប់រំ​សិក្សា ជាពិសេសបានជួយផ្ដល់សម្ភារៈថវិកា ផ្ដល់អាហារូបករណ៍ប្រគេនដល់ព្រះសង្ឃរាងរាល់ឆ្នាំ ដើម្បី​បានបន្តការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា។

ក្នុងនាមព្រះមន្ត្រីសង្ឃនិងក្នុងនា​មមន្ទីរធម្មការនិងសាសនាខេត្ត សូមថ្លែងនូវអំណរគុ​ណយ៉ាងជ្រាល​ជ្រៅ​បំផុតចំពោះអង្គការ “FRA” ជាពិសេសអរគុណដល់ប្រជាជនតៃវ៉ាន់ ដែលតែងតែ​ជួយផ្តល់ជាថវិ​កា ចូលរួមនូវការខ្វះខាត លើការសិក្សាក្ដីជួបនូវគ្រោះមហន្តរាយធម្មជាតិក្ដី នេះសបញ្ជាក់​ពីសក្ដីភាព​ដ៏ល្អប្រពៃ របស់ប្រជាជនតៃវ៉ាន់ ទោះបីយើងជាសាសខុសគ្នាក្ដី។ ជាចុងក្រោយលោក បៀវ ថាន ក៏បានធ្វើការផ្តាំផ្ញើនិងពិតប្រគេនដល់ព្រះតេជគុណ ទាំងអស់ដែ​លបានទទួល​សម្ភារៈកុំព្យូទ័​រនិងម៉ាស៊ីនព្រីនធ័រ ត្រូវរួមគ្នាថែរក្សាខិតខំរៀនសូត្រ យកចិត្តទុកដាក់ ព្រោះថាចំណេះដឹង​ជាទ្រព្យដ៏ម​ហាសាល​មិនអាចកាត់ថ្លៃបាន៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!