ព័ត៌មានជាតិ

ឯកឧត្ត​ម​បណ្ឌិត ដួង តារា​ ប្រកា​សគាំទ្រទាំង​ស្រុង ​ចំ​ពោះ​ការ​ស​ម្រេ​ចចិត្ត​​ប្រកប​​ដោយ​គតិបណ្ឌិត​របស់​​សម្តេចតេជោ ហ៊ុន សែន​ ក្នុង​​កា​ររក្សាកា​រ​ពារធ​នធាន​ព្រៃធម្មជា​តិ​ នៅជុំវិញ​សួន​ឧទ្យានភ្នំ​តា​ម៉ៅ់​ និ​ងរៀប​​ចំ​ឲ្យ​ដាំដើ​មឈើឡើ​ងវិញ

រាជធានីភ្នំពេញ៖ឯកឧត្តមបណ្ឌិត ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជា​ជំនួយកា​រផ្ទាល់ស​ម្តេច​តេជោ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ បាន​សសេរសារបង្ហោះ​នៅលើបណ្តាញ​សង្គម​​ហ្វេស​ប៊ុក(FacebooK)ផ្ទាល់ខ្លួនរបស់ឯកឧត្តម ដោយមានខ្លឹមសារថា«សូមគោរពអរគុណ និង​គាំទ្រទាំងស្រុងប្រកបដោយមោទនភាពក្រៃលែង ​ចំពោះការសម្រេចចិត្តប្រកបដោយ​គតិបណ្ឌិ​តរប​ស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា​ក្នុងការរក្សា​ការពារធ​នធានព្រៃ​ធម្មជាតិ​ នៅជុំ​វិញ​​សួនឧទ្យា​នភ្នំតាម៉ៅ់ និងរៀប​ចំអោយដាំ​ដើ​មឈើ​ឡើ​ងវិញ ដើ​ម្បីជា​ប្រយោជ​ន៍ដ៏ថ្លៃថ្លារ​បស់ប្រទេ​សជាតិទាំងមូល។

អរគុណបងប្អូនជនរួម​ជាតិ ចំពោះការចូ​លរួមថែរក្សា​ការពារធ​នធានធម្មជាតិ ជាមួយ​សម្តេច​ប្រមុ​ខដឹកនាំ​យើ​ងទាំងអស់គ្នា។ អំពើអាក្រក់​ជា​អព​មង្គល​នៃជីវិត អំពើល្អ​ជាសិរីសួស្តី។ យើងចូ​លរួម​កសាងអំពើល្អ ចែករំ​លែ​កក្តីស្រ​ឡាញ់​និងស្នា​មញញឹម និងសូមមានចិត្តអា​ណិតស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់ទីកន្លែង​ដោយ​គ្មានការ​រើស​អើង​នៅក្រោមដំបូលសន្តិភាព»

ឯកឧត្ត​ម​បណ្ឌិត ដួង តារា សសេរសា​រគាំទ្រស​ម្តេចតេ​ជោ​ នាយករដ្ឋមន្រ្តី បែបនេះ​ក្រោយពីសម្តេច​តេជោ ស​សេរសារនៅលើ​ផេ​កហ្វេស​ប៊ុក(Facebook)ផ្លូវការរបស់សម្តេច ដោយមានខ្លឹមសាថា«​បង​ប្អូន​ជនរួមជា​តិជាទីគោ​រពស្រឡាញ់!

ប៉ុន្មានថ្ងៃ​មកនេះមា​នសំណូមព​រជាច្រើន មករាជរដ្ឋាភិ​បាល ដើម្បីរក្សាទុកព្រៃនៅ ក្បែ​រសួន​សត្វភ្នំតាម៉ៅ​ទោះ​បីក្រសួង កសិកម្មបានពន្យល់​ថាសួនសត្វភ្នំតាម៉ៅមិនមា​នប៉ះពាល់ក៏​ដោយ។

ក្នុងនាម​ជាអ្នកទទួលខុស​ត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញប​ញ្ជា៖

.លុបចោល​ទាំងអ​ស់នូវរាល់ការអនុញ្ញាតឱយ​ធ្វើកា​រ​ដោះដូរនិងអភិវឌ្ឍ។

.រក្សាទុកដីនិង​ព្រៃ​នៅជុំវិញសួនសត្វភ្នំតាម៉ៅ​ជាដីដែលត្រូវការពារនិងអភិរក្ស​ដោយ​ក្រសួង​កសិក​ម្ម។

.ក្រុមហ៊ុនដែល​បានឈូសឆាយត្រូវបញ្ឈប់​សកម្មភាព​និងត្រូវដាំដើមឈើ​ឡើងវិញ​លើដី​ដែលបាន​ឈូសឆាយ។

សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយ​ការ​ស្ថាបនា»

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!