ព័ត៌មានជាតិ

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកវគ្គបំប៉៉នការពារសន្តិសុខ រក្សាសន្តិសុខសណ្ដាប់ធ្នាប់់

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉៉ន ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២ ។

ពិធីនេះ￸ប្រារព្វធ្វើឡើងនៅសាលប្រជុំធំ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកនាយ ការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ទាំង៩ ព្រមទាំងសិក្ខាកាមចំនួន៧៥នាក់ បានអញ្ជើញចូលរួមផងដែរ ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បញ្ជាក់ក្នុងពិធីបើកវគ្គបំប៉៉នការពារសន្តិសុខ រក្សាសន្តិសុខសណ្ដាប់ធ្នាប់់នេះ￸ថា ការបើកវគ្គនេះ￸គឺអនុវត្តន៍តាមផែនការហ្វឹកហ្វឺនរបស់កងរាជអាវុធលើផ្ទៃប្រទេស ក្នុងមួយឆ្នាំឲ្យបានពីរដង និងមានគោលបំណងដើម្បីលើកកម្ពស់សមត្ថភាព យល់ដឹង ជូនដល់់់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថក្នុងការអនុវត្តភារកិច្ចឲ្យបានលទ្ធផលល្អប្រសើរ ហើយក៏ដើម្បីធ្វើឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានសមត្ថភាពជំនាញពិតប្រាកដ ក្នុងការអនុវត្តភារកិច្ចការងាររក្សាសណ្ដាប់់ធ្នាប់សាធារណ:បានល្អប្រសើរបន្ថែមទៀតផងដែរ ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលត្រូវហ្វឹកហ្វឺនខិតខំប្រឹងប្រែងហ្វឹកហាត់ និងយកចិត្តទុកដាក់់់គោរពវិន័យ បទបញ្ជាផ្ទៃក្នុង ពិសេសគឺត្រូវខិតខំយកចិត្តទុកដាក់ស្ដាប់់ការពន្យល់់របស់់យោធាចារ្យ ក្នុងការបង្ហាត់បង្ហាញគ្រប់់ខ្លឹមសារមេរៀននីមួយៗឲ្យបានច្បាស់់លាស់ ហើយត្រូវចេះ￸ពិភាក្សាផ្លាស់ប្ដូរយោបល់់ ផ្ដល់់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក រវាងទ្រឹស្ដី និងការអនុវត្តជាក់់ស្ដែងផងដែរ ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានសង្កត់់ធ្ងន់់ថា កម្លាំងអាវុធហត្ថទាំងអស់់ត្រូវលើកកម្ពស់ការទំនាក់់ទំនង សាមគ្គី រក្សាវិន័យ សីលធម៌ និងការរក្សាសណ្ដាប់់ធ្នាប់់ក្នុងពេលហ្វឹកហ្វឺន ដើម្បីនៅពេលបញ្ចប់់វគ្ក មានសមត្ថភាពគ្រប់់គ្រាន់់ក្នុងការបំពេញភារកិច្ច ។

ជាកិច្ចបញ្ចប់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានប្រគល់រូបភាពសរសើររបស់់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់់នាយអាវុធហត្ថដែលមានស្នាដៃក្នុងការបំពេញភារកិច្ចបង្ក្រាបគ្រឿងញៀនកន្លងមកចំនួន១០រូបផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button