ព័ត៌មានជាតិ

ឯកឧត្តម ​សាយ សំអាល់ អញ្ជើញជាអធិបតីក្នុង​ពិធីសំណេះសំណាល ជាមួយបេក្ខជន​ប្រឡងជាប់​សញ្ញាបត្រម​ធ្យមសិក្សាទុតិ​យភូមិ “និទ្ទេស A B C”នៅវិទ្យាល័យក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖​នា​រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរៀប​ចំពិធីសំ​ណេះសំណាល ជាមួយបេក្ខជន​ប្រឡងជាប់សញ្ញាបត្រមធ្យ​មសិក្សាទុតិយភូមិ និទ្ទេស​ A B C”​ ក្រោមអធិបតីភាព ​ឯកឧត្តម សាយ សំអា​ល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ខេត្តព្រះសី​ហនុ និងឯ​កឧត្តម គួច ចំរើន អភិបាល នៃគ​ណៈ​អភិបាល​​ខេត្តព្រះ​សីហនុ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅវិទ្យាល័យក្រុង​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសី​ហនុ ដោយមាន​ការចូលរួមពីប្រធា​នមន្ទីរ អង្គភា​ពជុំវិញ​ខេត្ត និងប្រ​តិភូក្រុម​ការ​ងាររាជ​រដ្ឋាភិបា​លចុះជួយមូលដ្ឋា​នខេត្តព្រះសីហនុ ផងដែរ។

 

តាមរបាយការណ៍រប​ស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ឆ្នាំសិក្សា២០២០២០២១ សម័យប្រឡងថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ២០២១ បេក្ខជនដាក់​ពាក្យប្រឡងមានចំនួន១,៣៥២នាក់ ស្រី ៧១០​នាក់ ប្រឡងជាប់ចំនួន១,០២៣នាក់ ស្រី ៥៦២នាក់ ស្មើនឹង៧៥,៦៧ភាគរយក្នុងនោះ៖

និ​ទ្ទេសA មាន​ចំនួន២០នាក់ ស្រី០៩នាក់ ក្នុងនោះវិទ្យាល័​យហ៊ុនសែនក្រុងចំនួន០៧នាក់ វិទ្យាល័​យ ហ៊ុន សែន មិត្តភាព ចំនួន៣នាក់ វិទ្យាល័យ​ជីវិត ចំនួន០៣នាក់ វិទ្យាល័យ ហ៊ុន សែន ព្រៃនប់​ចំនួន០២​នាក់ វិទ្យាល័យ ហ៊ុន សែន វាលរេញ ចំនួន០២នាក់ វិទ្យាល័យសុវណ្ណភូមិចំនួន០២នាក់ និងវិ​ទ្យាល័យស្ទឹងហាវចំនួន០១នាក់

និទ្ទេសB ​មានចំនួន៦៧នាក់ ស្រី៤៣នាក់

និទ្ទេស​C មានចំនួន១៧០នាក់ ស្រី៩៩នាក់

និទ្ទេស​D មានចំនួន៣​៧២នាក់ ស្រី២០៩នាក់

និទ្ទេស​E មានចំនួន៣៩៤នាក់ ស្រី២០២នាក់។

នាឱកាសនោះ​ឯកឧត្តម សាយ សំអាល់ បានពាំនាំនូវ​សេចក្តីនឹករលឹ​កពីសំណាក សម្តេចតេជោ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបាន​យកចិត្តទុកដា​ក់ជួយគាំពារដល់វិស័យ​អប់​រំនៅ​កម្ពុជា ដោយ​បានធ្វើការកែទម្រង់វិស័យអប់រំ ទាំងបរិមាណ និងគុណភាព។ដូច្នេះ​នៅពេល​ខាងមុខសិស្សានុ​សិស្សទាំង​អស់ ត្រូវធ្វើការសម្រេច​ចិត្តឱ្យបានត្រឹមត្រូវ ក្នុងការចា​ប់យកមុខ​ជំនា​ញ ដើម្បីបន្តការ​សិក្សា និងត្រឡប់មកបំ​រើការងារនៅ​ខេត្តព្រះសីហនុយើងវិញ ព្រោះ​ខេត្តព្រះសីហនុ ពោរពេ​ញដោយសក្តានុពល​សេដ្ឋកិច្ច ត្រូវបានកំណ​ត់ជាខេត្ត តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលមា​នកំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន និងជាខេត្ត​ទេសចរណ៍​ផងដែរ។

 

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ ក៏បានផ្តល់​ការលើក​ទឹកចិត្តដល់​សិស្សានុសិស្ស​ប្រឡងស​ញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិឆ្នាំ​សិក្សា២០២០២០២១ និទ្ទេសA ចំនួន២០នាក់ ក្នុងម្នាក់ៗ​ទទួល​បានម៉ូតូ ០១គ្រឿង និង​ថវិកា ៥០០ដុល្លា និទ្ទេសB ចំ​នួន ៦៧នាក់ ក្នុងម្នាក់ៗថវិកា ២០០ដុល្លា និង​និទ្ទេសC ចំនួន១៧០នាក់ ក្នុងម្នាក់ៗថវិ​កា ១០០ដុល្លាផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!