ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ទីរ អង្គភាព ពាក់ព័ន្ធទាំងអស់ ឲ្យជម្រុញដល់ក្រុមហ៊ុន សហ​គ្រាស ដែល​ប្រកបអាជីវកម្មនានា ត្រូវបំពេញបែ​បបទស្នើសុំប័ណ្ណ​ប៉ាតង់

(កំពង់ចាម)៖ថ្លែងក្នុ​ងកិច្ចប្រជុំ​ពិភាក្សាលើ​សេចក្តីព្រាងគ​​ម្រោង​ចំណូល ចំ​ណាយ​ថវិកា របស់រដ្ឋបា​ល​ខេត្តកំព​ង់ចាម​ សម្រាប់គ្រប់គ្រង​ការចំ​ណា​យឆ្នាំ២​០២៣ ​នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ឯ​ក​ឧត្តម អ៊ុន ​ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ទីរ អង្គភាព ពាក់ព័ន្ធ ទាំងអស់ ឲ្យ​ជម្រុញ ដល់ក្រុមហ៊ុន សហគ្រាស ដែលប្រកបអាជីវកម្មនានា ត្រូវបំពេញបែបបទ ស្នើសុំប័ណ្ណប៉ា​តង់ ដើម្បីគ្រប់​គ្រង និងប្រមូលចំណូ​លពន្ធឲ្យមានប្រសិទ្ធភាពស្របតាម​ការរីកចម្រើននៃ សេដ្ឋកិច្ចរ​បស់​ព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះដែរឯកឧត្តម អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតស​រសើរ និងវាយតម្លៃខ្ពស់ ចំ​ពោះកិច្ចខិតខំប្រឹង​ប្រែងរបស់ថ្នាក់​ដឹកនាំ និងមន្ត្រី ​ពាក់ព័ន្ធទាំងអស់ ដែលបាន​ចូលរួមចំណែ​កបំពេ​ញ​ភារកិច្ចអស់​ពីកម្លាំង​កាយចិត្ត និងស​ម្រេចបានលទ្ធផ​លការងារគ្រប់គ្រង ប្រមូលចំ​ណូល​ពន្ធ​យ៉ាងល្អប្រសើរ នាពេលកន្លងមក ។ ក្នុងនោះ ឯកឧត្តមក៏បានណែនាំដល់ មន្ទីរ អង្គភាព ពាក់ព័ន្ធ​ទាំងអស់ ធ្វើ​យ៉ាងណា ត្រូវពង្រឹងការគ្រប់គ្រង និងប្រមូលចំណូលពន្ធ ឲ្យមានប្រសិទ្ធិភាព ជៀ​ស​វាង​ការបាត់បង់ប្រាក់ចំណូល របស់ជាតិក៏ដូចជាថវិកាសម្រាប់ធ្វើការអភិវឌ្ឍន៍ ក្នុង​ខេត្តកំពង់ចាម​ផងដែរ ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍសម្រាប់ឆ្នាំ ២០២៣ របស់សាលាខេត្តកំពង់ចាម មានដូចជា ការថែ​ទាំដី​ធ្លី សួនច្បារ ព្រៃឈើ ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រសាទ ការថែទាំ ជួសជុលផ្លូវ ផ្លូវលំ ស្ពាន និងប្រព័ន្ធលូ ថែទាំ ជួសជុលផ្លូវសំបុក​មាន់ និង​ស្លាក​សញ្ញាចរាចរក្នុងក្រុងកំពង់ចាម និង ការ​ថែ​ទាំ​ប្រព័ន្ធធារាសាស្ត្រ សរុប ១៨គម្រោង ដែលសរុបថវិកាប្រមាណជា 19.386.900.000 រៀល ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!