ព័ត៌មានជាតិ

អភិបាល​ខេត្តព្រៃវែង រួ​មនឹ​ងមន្ត្រីរាជការ ធ្វើពិ​ធីក្រុង​ពាលី សុំសុខ​សួស្ដីជ័យ​មង្គលដ​ល់ក្រុម​ការងា​ររៀ​ប​ចំប្រារព្ធ​ពិ​​ធីចូ​លឆ្នាំ​ថ្មីប្រពៃណី​ជាតិ ​នៅ​សួន​ច្បារ​សម្ដេច ជា​ ស៊ីម ក្រុង​ព្រៃ​វែង

(ព្រៃវែង)៖ដើម្បី​ឲ្យកា​ររៀ​ប​ចំពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃ​ណីជាតិ នាពេល​ខាងមុខដែល​ប្រព្រឹត្ត​ទៅ​នៅ​សួនសម្ដេច​អគ្គម​​ហាធម្ម​ពោ​ធិ៍សាល ជា ស៊ី​ម ស្ថិតនៅ​ភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃ​វែង​បាន​ដោយ​រលូន​របស់​ក្រុមការងារ នាព្រឹ​កថ្ងៃទី៤ ខែមេសា ឆ្នាំ២​០២២ រដ្ឋបា​លខេត្ត​ព្រៃវែង ដឹកនាំដោ​យឯកឧត្តម ជា សុ​មេធី អភិ​បាលខេត្ត និង​លោក​ជំទាវ រួមទាំ​ងមន្ត្រីរាជការ មន្ទីរអ​ង្គភាព​នានាជុំវិញខេត្ត កងកម្លាំង​ទាំងបីប្រភេទ បានអញ្ជើញធ្វើពិធីក្រុងពា​លី សុំសុខ​សួស្ដីជ័យ​មង្គ​ល​

 

ពិធីនេះ​បានប្រារព្ធឡើង​តាមបែ​បព្រហ្មញ្ញសា​សនា ដោយមាន​កា​ររៀបចំសែន​តាម​បែប​បុរាណ និង​តាមគន្លងប្រពៃណីទំ​នៀមទម្លាប់​ជំនឿសាសនារបស់ខ្មែរ ក្នុងបុព្វ​ហេតុបួង​សួងសុំ​សេចក្តីសុខ និង​ទទួល​អំណ​រសាទ​រទេវតាឆ្នាំថ្មីឆ្នាំ​ខាល ចត្វាស័ក ពស២៥៦៥ ក្នុងព្រឹត្តិការ​ណ៍ឆ្នាំថ្មី ​និ​ងដើម្បីជាលំ​អាន​សម្រាប់អនុជ​នជំនា​ន់ក្រោ​យបានដឹង បានយល់ បានស្គាល់ និងបន្តថែរ​ក្សាម​រតកឲ្យ​បានគង់​វង្សសម្រាប់​ថ្ងៃអនាគត់។

 

ក្នុងពិធីនោះដែរឯកឧត្ដម អភិបាលខេ​ត្ត និង​លោកជំ​ទាវសូមបួងសួង​ដល់បារមីទេ​វតាឆ្នាំថ្មី ព្រះនាម «កិរិ​ណី​ទេវី» ជាទេពធីតា​សង្ក្រាន្តប្រចាំ​ឆ្នាំថ្មីនេះ គ​ង់នៅចាតុម្មហារាជិកា តាមជួយថែ​រក្សាកា​រពា​រដល់ថ្នាក់ដឹ​កនាំគ្រប់​ជា​ន់ថ្នាក់ក្នុង​ការចូលរួ​មចំណែ​កដឹកនាំ​ប្រទេ​ស ឲ្យ​មានការអ​ភិវឌ្ឍន៍រីក​ចម្រើន​នៅ​គ្រប់មូ​លដ្ឋាន ទទួ​លបានជោគជ័យនៅ​ឆ្នាំថ្មីនេះ និង​សូមជួយប្រោះព្រហ្មប្រ​សិទ្ធិពរជ័យ សិរី​មង្គល បវរសួស្តី វិបុល​សុខគ្រប់ប្រកា​រ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋខេត្តព្រៃវែងផងដែរ​

 

ចំពោះការប្រារព្ធពិធី​ឆ្នាំថ្មីព្រៃវែងឆ្នាំ២០២២ នេះមានមាន​ការរៀបចំ​ដូចជា៖ក្រុងពាលី, កម្មវិធីសា​សនា,ការ​តាំងពិព័រណ៍, កម្មវិ​ធីបើកព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង២០២២, កម្មវិធីទទួលទេវតាឆ្នាំថ្មី, ពូនភ្នំ​ខ្សាច់​ ,ស្រង់ព្រះ, តំបន់ល្បែងប្រជាប្រិយ, តំបន់ត្រជាក់ចិត្ត, កម្មវិធីបង្ហោះគោមជាដើម។

សូមបញ្ជាក់​ផងដែរថា៖ចំពោះព្រឹត្តិកា​រណ៍ ឆ្នាំថ្មីព្រៃវែងឆ្នាំ ២០២២ នេះ រដ្ឋបាលខេត្ត និងប្រារព្ធធ្វើរ​យៈពេ​ល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button