ព័ត៌មានជាតិ

គណៈកម្មាធិការគណបក្ស​ខេត្តប៉ៃលិន ចេញសេចក្តីថ្លែការណ៍ គាំទ្រទាំងស្រុងចំពោះការធ្វើ វិសោធ​នកម្មរដ្ឋធម្មនុ​ញ្ញលើ​កទី១០

ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបា​លខេត្តប៉ៃលិន និងជាប្រធាន គណប​ក្សប្រជាជន​កម្ពុជាខេត្ត រួម​និងថ្នាក់ដឹកនាំ សមាជិក​ សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្ត បាន​ចេញ​ប​សេច​ក្តីថ្លែការណ៍ គាំទ្រទាំងស្រុងចំពោះការធ្វើ វិសោធ​នកម្មរដ្ឋធម្មនុ​ញ្ញលើ​កទី១០។

ក្នុងសេចក្តីថ្លែការណ៍ ចុះថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្ស​ខេត្តប៉ៃលិន​បានបញ្ជាក់ថា យើងខ្ញុំជា​ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន សូម​ប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះគំនិតផ្តួចផ្តើមរ​បស់រាជរដ្ឋាភិបាលកម្ពុជា លើការធ្វើវិ​សោ​ធនកម្មរដ្ឋ​ធម្មនុញ្ញលើកទី១០ ដែលធ្វើឡើង​យ៉ាងត្រឹមត្រូវ ស្របតាម​គោលការណ៍ និងនីតិវិធី​ដែល​មានចែងក្នុងរ​ដ្ឋធម្មនុញ្ញ ជា​ពិសេស ធានាបាននូវការ​គោរពគោលការណ៍គ្រឹះនៃរបប រាជានិ​យម​អាស្រ័យរដ្ឋធម្មនុញ្ញ ការលើកកម្ពស់នូវគោលការ​ណ៍នៃលទ្ធិប្រជាធិប​តេយ្យសេរីពហុបក្ស ដែល​ប្រជាជនកម្ពុជា បង្ហាញឆន្ទៈ និងប្រើសិទ្ធិអំ​ណាចរបស់ខ្លួនតាមរយៈការបោះឆ្នោត ស្រប​តាមគោ​លការណ៍​ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងលិខិ​តបទ​ដ្ឋានគតិយុត្ត​ជាធរមានរ​បស់ជាតិ។

ការធ្វើវិសោធនកម្មលើ​កទី១០ នៃរដ្ឋធម្មនុញ្ញនេះ ក៏ដូច​ជាការធ្វើ វិ​សោធនកម្មទាំង៩ លើកកន្លងទៅ គឺសុទ្ធ​តែបានធ្វើឡើង ដើម្បីកា​រពារឧត្តមប្រយោជន៍រប​ស់ជាតិ ជាពិសេសការបំពេញ ចន្លោះខ្វះ​ខាតនៃរដ្ឋ​ធម្មនុញ្ញ និងការធានាឱ្យស្ថាប័នរប​ស់រដ្ឋមានកិច្ចដំ​ណើរការប្រព្រឹត្តទៅដោយរលូន មិន​ជាប់គាំង និងធានា បាននូវ​និរន្តរភាពនៅគ្រប់កាលៈទេសៈទាំងអស់។ម្យ៉ាងវិញទៀត ការធ្វើវិសោ​ធនកម្មរដ្ឋ​ធម្មនុញ្ញលើកទី១០ ធានាឱ្យប្រទេ​ស​ជាតិមានស្ថេរភាពនយោបាយ មានការអភិ​វឌ្ឍប្រ​ទេស​ជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ដែលជាតម្រូវការរបស់ប្រទេស ជាតិ និងជាបំ​ណងប្រាថ្នារ​បស់ប្រជាជនកម្ពុជាទាំងមូល។

សេចក្តីថ្លែការណ៍បញ្ជាក់ទៀតថា យើងខ្ញុំ​ទាំងអស់គ្នា សូមថ្កោល​ទោសយ៉ាង​ដាច់អហង្ការ​ចំពោះ​ជនអគតិមួយចំនួនដែល បានលើកឡើងនូវគំនិត​ទុទិដ្ឋិនិយមចំ​ពោះការផ្តួចផ្ដើម​ក្នុងការធ្វើវិសោ​ធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ និងច្បាប់ធ​ម្មនុញ្ញបន្ថែម សំដៅធានាប្រ​ក្រតីភាពនៃ​ស្ថាប័នជាតិនា​ពេលនេះ ដោ​យគ្មានមូល​ដ្ឋានច្បាស់លាស់ មិនត្រឹមត្រូវ​តាមខ្លឹមសារពិតប្រា​កដនៃ សំណើវិសោធន​កម្មនាពេ​លនេះ ហើយជាការ​លើកឡើងដែលមានចរិតជាការបំភ្លៃការពិត ខុសពីខ្លឹមសា​រពិតប្រាក​ដទាំង​ស្រុង នៃសំណើ​វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ។ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រ​យ៉ាងឱឡារិក ចំពោះការធ្វើវិ​សោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ និង មានសេ​ចក្តីសង្ឃឹមប្រ​កបដោយគំនិតសុទិដ្ឋិនិ​យម និងទស្សនាទានវិជ្ជមា​នថា គ្រប់ស្ថាប័នជាតិទាំងអស់ នឹងប​ន្តអនុវត្តយ៉ាង ពេញលេញនូវ​រដ្ឋធម្មនុញ្ញ ជាពិសេសបន្តគាំទ្រ និងចូលរួមថែរ​ក្សាការពារ​សុខសន្តិភាព ក្រោមការដឹកនាំរ​បស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានានូវសុខសន្តិភាព ស្ថេរភាពន​យោបាយ ប្រជាធិបតេយ្យ និងកា​រអភិវឌ្ឍនៅកម្ពុជា ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!