ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចុះ​សួរសុខ​ទុក្ខ និង​នាំ​យកអំ​ណោយ​មនុស្សធម៌ ចែក​ជូន​ដ​ល់​ប្រជា​ពលរដ្ឋ​ដែ​លងាយ​រងគ្រោះបំផុត ក្នុងស្រុក​ព្រៃឈរ

ខេត្តកំពង់ចាម៖នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង​ជាប្រធា​នគណៈ​កម្មាធិការសា​ខាកាក​បាទក្រហម​កម្ពុជា ខេត្តកំពង់ចាម បានដឹកនាំ​សមាជិក សមាជិកា​រ​ចុះសួរសុខទុក្ខ និងនាំយ​កអំណោយមនុស្សធម៌​ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាក​បាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរ​ងគ្រោះបំផុត ​ចំនួន ៥៨គ្រួសារ​ រស់​​នៅក្នុង​ស្រុកព្រៃឈ​រ មកពី​ឃុំចំ​នួន៥ ព្រៃឈរ​ ស្រង៉ែ សូរ​សែន្យ ល្វា ​និង​ សំរោង​។

ក្នុងឱកា​សអញ្ជើញចុះ​សួរសុ​ខទុក្ខ និង​នាំយ​កអំណោ​យមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋនៅ​ក្នុង​បរិវេ​ណ វត្តថ្មី ស្ថិតក្នុង​ឃុំស្រង៉ែ ស្រុកព្រៃឈរ ​ឯកឧត្តម អ៊ុន ចាន់ដា បានពាំ​នាំនូ​វប្រសាស​ន៍ផ្ដាំផ្ញើសាក​សួ​រសុខទុក្ខ ដោយ​ក្តីនឹករលឹក​បំផុត ពីស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធានកា​កបាទក្រហមកម្ពុជា ដែល​មាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស ជូន​ប្រជា​ពលរដ្ឋទាំង​អស់ ដែល​ជានិច្ចកាល សម្ដេច​លោកតែងខ្វ​ល់ខ្វាយ គិ​តគូរពីសុខទុក្ខ របស់ប​ងប្អូ​នប្រ​ជាពល​រដ្ឋរងគ្រោះ និងងា​យរងគ្រោះ​ជាប្រចាំ ហើ​យតែង​បានចាត់តំណា​ង ចុះអន្តរាគមន៍ នាំ​យ​កនូវអំណោយ​សង្រ្គោះបន្ទាន់ ផ្ដល់ជូន​ទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណ: តាម​ទិសស្លោក ទីណាមានទុក្ខលំបាក ទីនោះមាន​កាកបាទក្រហមកម្ពុជានិង មិនទុក​នរណា​ម្នាក់​ចោល

អំណោយដែលត្រូវផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី១កេស, ត្រីខ ១០ កំប៉ុង , ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ឃីត (សារុង មុង ភួយ ក្រមា ) ១កញ្ចប់ សាប៊ូលុច្ស ៤ដុំ, អាវ​យឺត ៤, ម៉ាស់ ១​០បន្ទះ និងថវិកាចំនួន ៥០,០០០រៀលផងដែរ។ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា និង សហការី ក៏បាន​អញ្ជើញ ប្រគេន​ទេយ្យវត្ថុ ព្រះ​ចៅអធិការគង់នៅ វត្តថ្មី នូវអង្ករ ១០០ គីឡូ​ក្រាម , ទឹកសុទ្ធ ២កេ​ស, មី ៤កេ​ស, ត្រីខ​ ៤០កំប៉ុង ​និងបច្ច័យ ២០ម៉ឺនរៀល ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button