ព័ត៌មានជាតិ

គរបាល​ការពារ​ព្រំដែន​គោកលេ​ខ៨​១៥ និងយោធា ទប់​ស្កាត់ព​លរដ្ឋ​ខ្មែរ​បាន​ចំនួន​២១នាក់ ខណៈ​បម្រុង​លួចឆ្លង​ដែនខុសច្បាប់​ទៅប្រទេស​ថៃ

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តន៍យ៉ាងម៉ឹងម៉ា​ត់​តាមបទបញ្ជារបស់​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ​ និងក្រោមការដឹក​នាំបញ្ជាដោយផ្ទាល់រប​ស់​លោកវ​រសេនី​យ៍​ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេ​ខ៨១៥ នាថ្ងៃ​ទី២៧ ខែកក្ដដា ឆ្នាំ​២០២​២ វេលាម៉ោង២៣ និង២០នាទី កម្លាំងប៉ុស្តិ៍ដើមត្រ​សេក ដឹកនាំដោយលោក វរសេនីយ៍ត្រី ណុប អឿន នាយប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ​ ដឹកនាំដោយ​លោក វរសេនី​យ៍ត្រី ជា រិទ្ធ មេបញ្ជាកា​រកងអនុសេនាធំ បានធ្វើទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរបម្រុង​លួចឆ្លងដែន​ខុសច្បាប់​ទៅប្រទេសថៃ បាន​ចំនួន ២១នាក់ ក្នុងនោះ​មានស្រី០៩នាក់ កុមា០១នាក់ ត្រង់ចំណុ​ចមាត់អូរ​ព្រំដែន ស្ថិតក្នុងភូមិអូ​រស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

បើតាមកា​រសួរនាំរបស់កម្លាំងសមត្ថកិច្ច ពួកគា​ត់មក​ពីខេត្តចំនួន ០៤រួមមាន៖

.ខេត្តបន្ទាយមានជ័យចំនួន ១៤នាក់

.ខេត្តកំពង់ចាម ចំនួន ០៣នាក់

.ខេត្តក្រចេះ ចំនួន ០២នាក់

.ខេត្តកំពត ចំនួន ០២នាក់ ។ បន្ទាប់ពីធ្វើ​ការសួរនាំ និងធ្វើ​កិច្ចសន្យារួច បានប្រគល់ពួក​គាត់ជូន​ផ្នែកជំនាញរប​ស់អធិការដ្ឋាន​នគរបាលស្រុកម៉ាឡៃ ដើម្បីចាត់​ការបន្តតា​មនីតិវិធីច្បាប់

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!