ព័ត៌មានជាតិ

ហែលទឹកទៅយកស្បែកជើងអ​ណ្តែត ​ក្នុងស្រះលង់ទឹកស្លាប់​យ៉ាងអាណោចអធម៌

(បន្ទាយមានេជ័យ)៖បុរសម្នាក់បានបា​ត់បង់ជីវិត ក្រោយ​ពីហែល​ទៅយកស្បែកជើង របស់​ខ្លួន​ដែ​លអណ្តែត​ក្នុងស្រះ​។ហេតុការណ៍​ដែល​បង្កឲ្យភ្ញាក់ផ្អើលនេះ​បានកើតឡើងកាលពី​វេលាម៉ោង០​៥និ​ង៣០​នាទីល្ងាច​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុច ស្រះធំខាងជើងភូមិវត្តចាស់ ចម្ងាយ​ប្រហែល​៥០០ម៉ែត្រ ស្ថិតនៅក្នុង​ភូមិវត្តចាស់ ឃុំថ្មពួកស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុ​ន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖ជនរងគ្រោះ​មាន​ឈ្មោះ ឃិត ស្រឹម ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយ​មានជ័យ ។

លោកអធិការបានបញ្ជាក់ទៀតថា៖បើ​តាម​ការបំភ្លឺពីឈ្មោះមី សោ​ន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា បានរៀបរាប់ថា នៅមុនពេ​លកើតហេតុវេលាម៉ោង ០៥និង៣០នាទី ពេលគាត់និង​ជនរ​ងគ្រោះ ត្រឡប់មកពីចំការវិញបាននាំគ្នាចុះ​ងូតទឹកស្រះ ពេលនោះ​ស្បែកជើង​របស់​ជនរងគ្រោះ​បា​នអណ្ដែត​ចូលទៅក្នុងទឹកស្រះ ហើយជនរងគ្រោះក៏បានហែលទៅយកស្បែកជើងនោះមកវិញ ពេល​យ​កបានហែលត្រឡប់មកវិញ ក៏ស្រាប់តែលង់ទឹកលិចទៅក្នុងទឹកស្រះ ពេលនោះ​គាត់មិន​ហ៊ានចុះ​ទៅជួយទេ ក៏រត់មកហៅអ្នកភូមិឲ្យទៅជួយ លុះរហូតដ​ល់ម៉ោង០៦​និង១៣នា​ទីយប់ថ្ងៃដដែ​ល ទើប​រាវរកជនរ​ងគ្រោះឃើញ ហើយបានបញ្ជូនទៅជួយសង្រ្គោះដែរ តែជនរងគ្រោះបានស្លាប់។

លោក វរសេនីយ៍ទោឈឿន គឹមឈុន បានបញ្ជាក់បន្ថែមថា៖ ក្នុងករណីនេះក្រោយ​ពីបានទទួលព័​ត៍មានភ្លាម យើង​បានទៅដល់កន្លែងកើតហេតុ បង្កើតគណះកម្មការធ្វើការពិនិត្យសព ពុំឃើញ​មានស្លាក​ស្នាមអ្វីដែ​លពាក់ព័ន្ធលើករណីឃាតកម្មទេ បើយោងតាមការ​សន្និដ្ឋានរ​បស់គ្រូពេទ្យជន​រងគ្រោះពិតជាស្លាប់​ដោយសារលង់ទឹកប្រាកដមែន ។សពបា​នប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើ​បុណ្យតាមប្រពៃណី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button