ព័ត៌មានជាតិ

នគរបាល ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីគ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ និង​មានការណែនាំពីលោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេប​ញ្ជាការ វរសេនា​តូចនគរ​បាលការពារ​ព្រំដែនគោ​កលេខ៨​៩១ នៅវេលា​រំល​ងអាធ្រាត​ឈាន​ចូលថ្ងៃទី​១០ ខែមី​នា ឆ្នាំ២០​២៤ កម្លាំងអន្តរាគមន៍វរៈ៨៩១ ចំនួន ១០នាក់ ដឹកនាំដោយលោក វរសេ​នីយ៍ទោ ណុល ម៉ាប់ មេបញ្ជាកា​ររង និងជាប្រធាន​វេនប្រចាំប​ញ្ជាក្រុ​មទី៣ បាន​ចុះ​ធ្វើកា​រល្បាតចល័​ត ដើម្បីរក្សាកា​រពា​រសន្តិសុខ​ សុវត្ថិភាព​ជូនប្រ​ជាពលរដ្ឋ ពេល​យប់​លើភូមិ​សាស្រ្តរ​ដ្ឋបាល​សង្កាត់​ផ្សារក​ណ្តាល​ និង​សង្កា​ត់អូរឫស្សី ក្រុង​ប៉ោយប៉ែត ក៏បានប្រទះ​ឃើញក្មេង​ទំនើងមួយ​ក្រុមមាន​គ្នាបី​នាក់ធ្វើសកម្មភា​ពបទល្មើសជា​ក់ស្តែង​ចែ​កចាយ​គ្រឿង​ញៀន ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួន​យកទៅធ្វើការសាកសួរ។​

នគរ​បាលបានឲ្យដឹងថា កា​រឃាត់ខ្លួនជ​នសង្ស័យនេះបានធ្វើឡើងនៅចំណុចរង្វង់មូលបុរី KN ជាប់ផ្លូ​វជាតិលេ​ខ៥ ជិតសួនច្បារតេ​ជោឈ្នះឈ្នះ ក្រុងប៉ោ​យប៉ែត ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារ​កណ្តាល ក្រុងប៉ោយប៉ែត ដោយជនសង្ស័យទី១ឈ្មោះ សឿម សំណាង ភេទប្រុស អាយុ ១៨ ឆ្នាំជន​ជាតិខ្មែរ។

ទីឈ្មោះ គ្រី តុលា ភេទប្រុស អាយុ ២៤ ឆ្នាំជនជាតិខ្មែរ

ទីឈ្មោះ វ៉ុន សុខឃាង ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ​។ ហូតវត្ថុ​តាងដកហូតបាន​រួមមានម៉្សៅ​សក្រាមថ្លាសង្ស័យជាសារធាតុញៀន៤ កញ្ចប់តូច ,ទូរស័ព្ទចំនួន ៣ គ្រឿង ,កាំបិតតាំ​ងតោចំ​នួន, វិទ្យុទាក់ទង់​ម៉ាក M​EGABAND ចំនួន ១ គ្រឿង ,ម៉ូតូចំនួន ២ គ្រឿង (ម៉ាក MSX ១ គ្រឿង និង​ម៉ូតូម៉ាក honda dream ចំនួន ១ គ្រឿង ,កូន​សោលេ​ខ១៤ មួយ ដើម ,ដែកកេះ ២ ,ឆ្នាំង​សាកទូរ​ស័ព្ទនិងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន(បំពង់កែវមួយ)

នគរបាល បញ្ជាក់ថា ជនសង្ស័យប្រុសទាំង ៣នាក់ រួមទាំងវត្ថុតាងទាំងអស់ខាងលើ តូ្រវបា​នបញ្ជូ​នទៅ​សមត្ថកិច្ចជំនាញនគរ​បាលផ្នែកប្រឆាំង​គ្រឿងញៀន នឹងផ្នែកព្រហ្មទណ្ឌ​នៃអធិការដ្ឋាននគ​របាលក្រុងប៉ោយប៉ែ​តនៅវេ​លាម៉ោង ០១នឹង៤០នាទីរំលងអាធ្រាត​នៅថ្ងៃទី១០ ខែមីនា ដើម្បីបន្តអ​នុវត្តតាមនី​តិវិធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button