ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចម៉ាស៊ីនភ្លើង

(បន្ទាយមានជ័យ)៖លោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជា​ការមូលដ្ឋានកងរាជអា​វុធហ​ត្ថ​ស្រុក​ម៉ាឡៃ បានដឹកនាំ​កម្លាំង​ចុះឃាត់ខ្លួនជ​នសង្ស័យម្នាក់ឈ្មោះ សួស សំណាង(ម៉ក់) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំ​នៅ​បច្ចុប្បន្នភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ក​រណី​លួចម៉ាស៊ីនភ្លើង ដែ​លបាន​ប្រព្រឹត្តកា​លពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២​០២៤ នៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ព្រមទាំងចា​ប់យកវត្ថុតា​ងរួ​មមាន៖ម៉ាស៊ីនភ្លើង ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ), .ម៉ូតូម៉ា​កវេវ ពណ៌ក្រហម គ្មានផ្លា​កលេខ ចំនួន ០១គ្រឿង, .រទេះ រ៉ឺម៉ក ចំនួន០១គ្រឿង ,. រិក(ច្រវ៉ាក់)ចំនួន០១ខ្សែ, .​ទូរស​ព្ទម៉ាកOPPO ពណ៌ស្វាយ​ចំនួន០១គ្រឿងការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើង​តាមពា​ក្យប​ណ្តឹងជនរងគ្រោះឈ្មោះ ទេព ច័ន្ទណា ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។

លោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានឱ្យដឹងថា ជនរងគ្រោះ​មានចំការ​តាង៉ែន ស្ថិតនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ បានរៀបចំប្រព័ន្ធទឹក និងមាន​ម៉ាស៊ីនភ្លើង ដើម្បីតភ្លើងសម្រាប់បូមទឹកធ្វើចំការ រហូតនៅវេលាម៉ោង១៥និង០៥នាទី ថ្ងៃទី០៨ ខែមេសា ស្រាប់តែបាត់ម៉ាស៊ីនភ្លើងក្នុងចំការតែម្តង។ ក្រោយពីទ​ទួលបានពាក្យប​ណ្ដឹងពីជនរ​ងគ្រោះ កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញា​ជនសង្ស័យ រហូតនៅ​វេលាម៉ោង១៥និង៣០នាទី ថ្ងៃទី០៨ ខែមេសា ឃាត់ខ្លួនជនសង្ស័យ នៅចំណុ​ចស្តង់អេតចាយ ស្ថិតនៅភូមិភ្នំកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ហើយនាំមកមូលដ្ឋានកងរាជ​អាវុធហត្ថស្រុកដើម្បីសួរនាំ

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតបានលួច ម៉ាស៊ីនភ្លេីងរ​បស់ដើមបណ្ដឹងពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំង​ជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំ​ណុំរឿងបញ្ជូនម​កកាន់បញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាប​បទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ដើម្បីអនុវត្ត​តាមនីតិវិធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button