(បន្ទាយមានជ័យ) ដោយក្ដីអាណិតស្រឡាញ់ និងដឹងគុណចំពោះវរៈកងទ័ព អង់អាចក្លាហានរបស់កងទ័ពជួរមុខ ហ៊ានពលីជីវិតការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន ដោយពួកសៀមឈ្លានពានបណ្ដាលឲ្យប៉ះទង្គិចប្រដាប់អាវុធកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើឲ្យមានអ្នកស្លាប់និងរបួសនិងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងវត្តអារាមជាដើម ។ ដោយមានការណែនាំ ពីសំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី មន្ទីរអង្គភាព ជុំវិញខេត្តរួមនឹងព្រះមន្ត្រីសង្ឃ បាននិមន្តនិងអញ្ជើញចុះសាកសួរសុខទុក្ខដល់វីរកងទ័ពជួរមុខ ដែលបានរងរបួសចំនួនពីរនាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត កកម្ពុជា-ជប៉ុនស្រុកមង្គលបូរី ។ ក្នុងនោះផងដែរគេសង្កេតឃើញមាន ការចូលរួមឧបត្ថម្ភដល់បងប្អូនកងទ័ពទាំងពីរនាក់រួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីជួយជ្រោមជ្រែងជីវភាពគ្រួសារ ហើយក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាមន្ទីរអង្គភាព ពាក់ព័ន្ធ ក៏សូមធ្វើការកោតសរសើរ និងដឹងគុណចំពោះ ភាពដ៏អង់អាចក្លាហាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ទឹកចិត្តដ៏មោះមុតក្នុងការការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានសៀមដែលចិញ្ចឹមចិត្ត ចង់បានទឹកដីខ្មែរហើយកន្លងទៅថ្មីៗនេះ ពួកចោរសៀម បានធ្វើការវាយប្រហារមកលើកម្ពុជាយើង ដោយប្រើប្រាស់សព្វាវុធខុសច្បាប់អន្តរជាតិ ដូចជាយន្តហោះ F-16 គ្រាប់បែកចង្កោមនិងបាញ់ផ្សែងពុលគីមី និងមានកលល្បិចថោកទាប ចូលផ្ជង់ចាប់ទាហានថ្មើរជើង កំឡុងពេលចាប់ដៃនិងថតរូបក្នុងរយៈពេលនៃការចរចាបញ្ចប់នៃការបាញ់គ្នា។ ជាចុងក្រោយ ក៏សូមជូនពរដល់វីរកងទ័ពរបស់យើងសូមជួបតែសំណាងល្អ ឈ្នះអស់មារសត្រូវនិងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិនៅក្នុងលោកសូមជួយ ដល់កងទ័ពកម្ពុជាយើងឲ្យទទួលបានជោគជ័យលើខ្មាំងសត្រូវឈ្លានពានទឹកដីឲ្យពួកវាវិនាសអន្តរាយទៅចុះ៕