ពិធី​គោរព​ វិញ្ញាណ​ក្ខន្ធ​ព្រះសព ព្រះឥន្ទមុនី​ អ៊ុក​ មុត​ ព្រះមេគណខេត្តបាត់ដំបង

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំមន្ត្រីរាជ​ការនៃ​មន្ទីរធម្មការ និងសា​សនាខេត្តបន្ទាយមានជ័យ ទាំង​មន្ត្រី សាលា​គណខេត្ត ​ព្រះមន្ត្រីសង្ឃ សាលា​អនុគណទាំង៩ស្រុក ក្រុង ព្រះចៅអធិការ​ គ្រប់​វត្តនិ​ងគណៈ​គ្រប់គ្រង​សាលាពុទ្ធិកវិទ្យាល័យ​សម្ដេចជា​ស៊ីម​ ដែ​លបាននិមន្តអញ្ជើញទៅ​ គោរពវិញ្ញា​ណក្ខន្ធ​ ឧទ្ទិស​បង្សុកូល​ប្រគេនដល់ ព្រះសព​ ព្រះឥន្ទ​មុនី​ អ៊ុក​ មុត​ ព្រះរាជាគណៈថ្នាកលកិត្តិយស​ ព្រះ សង្ឃកិច្ចកោសល​ ព្រះមេគណខេត្តបាត់ដំបង​ ដែលបានទទួល​ អនិច្ចកម្ម​នាថ្ងៃសៅរ៍ទី១៩ ខែ​កក្កដា ឆ្នាំ២០២៥ វេលាម៉ោង​ ៧:០០នាទីយប់ក្នុងជន្មាយុ៨៨ព្រះវស្សាដោយរោគាពាធ នាវត្តពោ​ធិ៍វាលសង្កាត់រតនៈ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។

លោក​ បៀវ​ ថាន ប្រធានមន្ទីរធម្មការនិ​ងសាសនាខេត្តបន្ទាយមានជ័យ​ក៏បានប្រគេន​ នូវសាររំលែ​កទុក្ខចំ​ពោះសាលា​គណខេត្តបាត់ដំ​បងនិងក្រុមញាតិ​ព្រះ​សព​ ដែលមា​នខ្លឹមសារបញ្ជាក់ថា​ ស្ថិតនៅក្នុងឱកាស​ប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះក្នុងនាមជាមន្ទីរធម្មការ​ និងសាស​នាខេត្តបន្ទា​យមានជ័យ​ និងក្នុងនាម​លោកផ្ទាល់​ ក៏សូ​មចូលរួមរំលែកម​រណៈទុក្ខ ដ៏សែនវិយោគនេះ​ ដោយ​សេចក្ដីស្រណោះអាឡោះអាល័យជា​ទីបំផុត​ រួមជាមួយព្រះមន្ត្រីសង្ឃ​ សាលាគណ​ អាចារ្យគ​ណៈកម្មការពុទ្ធបរិស័ទ​ និងក្រុមគ្រួសារ​នៃព្រះអង្គដែល​បាត់​បង់នូវព្រះ​បិតា​ សង្ឃខេត្តបាត់ដំបង​ ដែល​បានរួម​ចំណែកយ៉ាង​សកម្ម​ នៅក្នុង​ការលើកស្ទួយតម្លៃ​ នៃព្រះពុទ្ធសាស​នានិងសង្គម​ជាតិប្រកប​ដោយស្មារតីទទួល​ខ្ពស់​។ ចំ​ពោះការបាត់បង់​ ព្រះឥន្ទ្រមុនី​ អ៊ុក​ មុត​ គឺជា​ការបាត់​បង់ដ៏ធំធេង​ នៃព្រះម​ន្ត្រីសង្ឃជា​ន់ខ្ពស់និងជាព្រះមេ​គណខេត្តមួយព្រះអ​ង្គដ៏ឆ្នើមប្រកបដោយគុ​ណធម៌​ និងទេពកោសល្យដ៏ខ្ពង់ខ្ពស់​ ក្នុងការបម្រើវិស័យព្រះពុទ្ធសាសនា​ និងសង្គមជាតិពេ​ញមួយជីវិតរប​ស់ព្រះអង្គ។ តាំងនាមអោយ​ មន្ទីរ​ធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ​ ក៏ដូចជា​មន្ត្រីរាជការក្រោ​មឱវាទសូមឧទ្ទិស​មហាកុសលផលបុណ្យទាំងឡាយទាំងពួង​ ចំពោះដួងព្រះវិ​ញ្ញាណក្ខន្ធព្រះ​ឥន្ទ្រមុន្នី​ អ៊ុក​ មុត​ សូមព្រះអង្គបានទៅកាន់សុគតិភព​ កុំបីឃ្លៀងឃ្លាតឡើយ។ គួរបញ្ជាក់ថា​ បច្ច័យ​នៃការចូលរួមបុណ្យព្រះសព​ព្រះអង្គ​ អ៊ុក​ មុត​ បានមកពី​ មន្ទីធម្មកានិង​សាសនា​ខេត្ត​ ព្រះមន្ត្រីសា​លាខេត្ត​ សាលា​អនុគ​ណទាំង​ ៩ស្រុក ក្រុង និងព្រះចៅអធិ​ការសរុបបច្ច័​យចូលរួមបុ​ណ្យប្រមា​ណជាង​ ៨លានរៀល៕

Leave a Reply

Your email address will not be published. Required fields are marked *