ព័ត៌មានជាតិ

គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ សន្និបាត​បូកសរុបការងារ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២

(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មការរៀបចំការ​បោះឆ្នោត​ខេត្តបន្ទា​យមានជ័យ ​បា​នរៀប​ចំសន្និបាត​បូកសរុបការងារ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ២០២២ ក្រោមអធិប​តីភាព​លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ​តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត។

នាឱកាសនោះលោក ហី គឹមសេង ប្រធានគណៈកម្មការរៀ​បចំការបោះឆ្នោតខេត្ត​បន្ទាយមានជ័យ​បានលើក​ឡើងថា ជាទូទៅការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១​ និងកា​របោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្ត​ទៅក្នុង​បរិយាកា​សសន្តិសុខ ស្ងប់ស្ងាត់ល្អ គ្មានអំ​ពើហិង្សា ឬការគំរា​មកំហែងនិងការបំភិតបំភ័យឡើយ។ ជោគជ័យ​ដ៏​ត្រចះត្រច​ង់នេះ សម្រេចទៅ​បាន អាស្រ័យ​ដោយ​មានកា​រចូលរួម​ចំណែក ប្រកបដោ​យស្មា​រតីទទួ​លខុ​ស​ត្រូវខ្ពស់ ពីអាជ្ញាធ​រដែ​នដីគ្រប់លំ​ដាប់ថ្នាក់ គណបក្សនយោបាយ សមាគម អង្គការមិ​នមែនរដ្ឋាភិបាល ព្រមទាំ​ងប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះ​ឈ្មោះបោះ​ឆ្នោត និងបានអញ្ជើញទៅបោះឆ្នោតកន្លងមក។

លោក ហី គឹមសេង បន្តថា នាឆ្នាំ២០២៣ខាងមុខនេះ ប្រទេសកម្ពុជា​ក៏ដូចជា​ក្នុងខេត្តបន្ទា​យមាន​ជ័យ​យើង និងមានព្រឹត្តិកា​រណ៍សំខាន់ នឹង​ជាប្រវត្តិសាស្ត្រ​មួយទៀត គឺការបោះ​ឆ្នោតជ្រើស​តាំង​តំណាង​រាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ដើម្បីត្រៀម​លក្ខណៈក្នុង​ដំណើរការ​បោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ គណៈកម្មាធិ​ការជាតិរៀបចំការបោះឆ្នោត និង​ត្រៀមរៀប​ចំដំណើ​រការនៃការពិនិត្យ និ​ងការចុះឈ្មោះ​បោះឆ្នោតឆ្នាំ២០២២ ដើម្បីរៀបចំ​បញ្ជី​ឈ្មោះអ្ន​កបោះឆ្នោត​សម្រាប់បម្រើឱ្យការបោះឆ្នោតនាឆ្នាំ២០២៣។

លោកស្រី រស់ សុផានី អភិបាលរងខេត្តមាន​ប្រសាសន៍ថា ការ​បោះឆ្នោតគឺជាចំណុចស្នូល និងជា​គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ហើយគោ​ការណ៍នៃលទ្ធិប្រ​ជាធិបតេយ្យដែល​បានកំណត់ក្នុង​ការអនុវត្ត​មានដូចជា ការបោះឆ្នោតទៀ​ងទាត់ ការបោះឆ្នោត​ជាសកល ដោយស្មើភាព ដោយសម្ងាត់ ដោយ​ទៀងត្រង់ គ្មានការលួចបន្លំ មានសិទ្ធិ​ឈរឈ្មោះបោះឆ្នោត មានសិទ្ធិបោះឆ្នោត និងការសម្ដែងម​តិដោយសិរីភាពតាមឆន្ទៈរាស្ត្រ។

លោកស្រី រស់ សុផានី បន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២​កន្លងមកនេះ បានពិនិត្យឃើញថា ការបោះឆ្នោតនេះមានលក្ខណៈ​កាន់តែល្អប្រសើរ ដោយភាពចា​ស់ទុំខាងន​យោបាយ និងមានការអធ្យាស្រ័យល្អ ការយោគយល់គ្នា​ទៅវិញទៅម​ករវាងគណ​បក្ស​នយោបាយ បានធ្វើឲ្យសកម្មភា​ពឃោសនាបោះឆ្នោតរកសម្លេងគាំទ្រ ប្រកបតាមក្រមសីលធម៌ គ្មានការគ​ម្រាមកំហែង គ្មានអំពើហឹង្សា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!