ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ​សូមទុកដាក់សំ​រាមក្នុងធុង​កុំចោល​ពាលវា​ពាសកា​លនាំឲ្យប៉ះពាល់បរិស្ថាន

(ប៉ៃលិន)៖លោកជំទាវបាន ស្រីមុំ ​អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវ​ទេស​ចរ​ទាំងអស់ដែលមកកម្សាន្ត​តាមរមណី​យដ្ឋាននានា​ក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាស​ម្អាតអ​នាម័យ​បរិស្ថាន ដោយត្រូវវេ​ចខ្ចប់កាកសំណ​ល់សំរាមឲ្យបានល្អ និងយកទៅទុកដាក់ឲ្យបាន​ត្រឹមត្រូវតា​មក្បួនខ្នាត ជៀសវាងការ​បោះចោ​លសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យ​ប៉ះពាល់ដ​ល់សោភ័ណ​ភាព និងអនាម័​យសាធារណៈ។អភិ​បាលខេត្តប៉ៃលិន អំពាវនាវបែ​បនេះ ខណៈ​ពេល​ចុះត្រួត​ពិនិត្យមើល​ការរៀបចំ​សណ្តាបធ្នាប់ និងសោ​ភ័ណភាពនៅ​រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតា​វ៉ៅ (ភ្នំខៀវប៉ៃលិន) ស្ថិតក្នុង​ភូមិខ្លុង សង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ នា​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដើម្បីផ្តល់​សេវាកម្មនិ​ងភាពទាក់ទាញសម្រាប់ភ្ញៀវទេស​ចរជាតិអន្តរជាតិ។

 

ដើម្បីលើកកម្ពស់សោ​ភ័ណភាពនៅរមណីដ្ឋានធម្មជា​តិទឹកធ្លាក់អូរតាវ៉ៅ លោក​ជំទាវ បាន ស្រីមុំ បា​នណែ​នាំឱ្យយុវជន ស...ក ខេត្តប៉ៃលិន សហការជាមួយមន្ត្រីជំនាញ រួមគ្នារៀបចំសណ្តាប់ធ្នាប់ អនាម័យ​ និងកែលម្អហេដ្ឋារចនាសម្ពន្ធ ព្រមទាំងរុះរើខ្យុះដែលពុកផុយចេញ និងដាក់ជំនួ​សដោយ​ខ្យុះថ្មី ដែល​មានរច​នាបថបែបទាក់ទាញប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេ​សចរចូលមក​កម្សាន្តនៅលើទឹ​កដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រមួយនេះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button