ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន អញ្ជើញបិទ​សន្និបាតបូក​សរុបលទ្ធផល​ការងារបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ២០២២

ខេត្តប៉ៃលិន ៖គណ:កម្មការរៀបចំកា​របោះឆ្នោតខេត្តប៉ៃលិន កាលពី​រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២​០២២ បានរៀបចំបូ​កសរុបលទ្ធផលការងារបោះឆ្នោតជ្រើរើ​សក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២​២ ស្ថិតនៅក្នុង​សាលប្រជុំមន្ទីរ​អប់រំយុវជន និងកីឡាខេត្ត ក្រោមអធិបតីលោកជំទាវ បាន ស្រីមុំ អភិបា​លនៃគណ:អភិបាលខេត្តប៉ៃលិន, ឯកឧត្តម ជា ចាន់ឌិន ប្រ​ធានក្រុមប្រឹក្សាខេត្ត, ព្រម​ទាំង​មានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាព, មន្រ្តីនគរបា​លនគរបាលខេត្ត មន្រ្តីកងរាជអាវុធ​ហត្ថខេត្ត គ​ណៈកម្មការរៀបចំការបោះឆ្នោតទាំង៨ឃុំ សង្កាត់ផងដែរ។

ក្រោយពីឯកឧត្តម ចេង ញ៉ាន់ ប្រធាន​គណ:កម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានអាន របារយ​ការណ៍ស្តីអំពីលទ្ធផលការងារនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី​៥រួច​មក លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​លើកឡើ ងថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមា​នសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តគោល​នយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងមុខងារសាធារណៈនៅតែជាអទិភាពក្នុងដំណើរការ ពីដំណាក់កាលមួយ​ទៅដំណាក់កាលមួយ​ទៀត ប្រកបដោ​យប្រសិទ្ធភាព និងមានការរីកចម្រើនជាលំដាប់ ដោយមានច្បាប់ស្តីពីស​ហលក្ខន្តិកៈ​មន្ត្រីរាជ​ការស៊ីវិល និងច្បាប់គោលមួយចំនួនទៀតផងដែរ។

លោកជំទាវអភិបា​លខេត្ត ក៏បានជំរុញដល់ អាជ្ញាធរក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកង​កម្លាំង​ប្រដា​ប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តខិតខំរួមសាមគ្គីគ្នា បំពេញភារកិច្ច កាតព្វកិច្ច និងទិស​ដៅការ​ងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកការអភិវឌ្ឍ និងការកសា​ងសមិទ្ធផល​ថ្មីៗឱ្យបានច្រើនបន្ថែមទៀតក្នុង​ខេត្ត ជាពិសេសត្រូវរួមគ្នាត្រួតពិនិត្យ ពិភាក្សាពីបញ្ហាប្រឈម ដូចជាចំ​ណុចខ្វះចន្លោះ ដែល​នៅមិនទាន់បានអនុវត្ត និងចូលរួមក្នុងការដោះស្រាយបញ្ហា ដើម្បីឱ្យ​បានកាន់​តែល្អប្រសើរឡើង ឆាប់រហ័សទាន់​ពេលវេលា ឆ្លើយតបទៅ​នឹងភាពអភិវឌ្ឍរីក​ចម្រើន​របស់ប្រ​ទេសជាតិ សំដៅខិតខំប្រឹងប្រែង​បម្រើសេ​វាសាធារណ​:ជូនប្រជាជ​ននៅក្នុងមូលដ្ឋា​នប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ និងទទួលបា​នលទ្ធផលល្អបន្ថែមទៀត

បើយោងតា​មរបាយការណ៍រប​ស់ឯកឧត្តម ចេង ញ៉ាន់ ប្រធានគណៈកម្មាធិកា​ររៀប​ចំការបោះ​ឆ្នោតខេត្តប៉ៃលិន បានបញ្ជាក់ឱ្យដឹងថា នៅក្នុងខេត្តមានគណបក្សនយោ​បាយចំនួន៥ មានគណ​បក្សប្រជាន​កម្ពុជា គណបក្សភ្លើងទៀន គណប​ក្សខ្មែររួបរួមជាតិ​ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណ​បក្សសញ្ជាតិកម្ពុជា មានកា​រិយាល័យបោះ​ឆ្នោត ១១៨ការិយាល័យ និងមា​នអ្នកគ្រប់​អាយុបោះ​ឆ្នោត៤២២៦២នាក់

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!