ព័ត៌មានជាតិ

លោក លី សារី និង​ក្រុមការ​ងារ ចុះពិនិត្យ​មើល​គ្រឿង​ចក្រ គៀកិនផ្លូវគ្រោះ​ក្រហម១ខ្សែ ដែលមា​នប្រ​វែង ៣៥០០ម៉ែត្រ នៅឃុំ​បន្ទាយ​នាង

(បន្ទាយមានជ័យ)៖ដើម្បីឆ្លើយតបតាម​ការសំណូមពររប​ស់បងប្អូនប្រជាពលរដ្ឋ​នៅមូលដ្ឋាន ពីផល​លំបា​កក្នុងកា​រធ្វើ​ដំណើរ លោក លី សារី ប្រធានក្រុមកា​រងារចុះជួយស្រុកមង្គលបូរី និងជាអភិ​បា​លរង​ខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដាស៊ី​ណង អភិបាលស្រុក​មង្គលបូរី និង​លោក ឈូ ប៊ុនរឿង ប្រ​ធាន​ក្រុមការងារចុះជួ​យឃុំបន្ទាយនាង និងជា​ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បា​នអញ្ជើញចុះពិនិត្យមើលគ្រឿងចក្រគៀកិន ផ្លូវគ្រោះក្រហម១ខ្សែ ដែល​មានប្រ​វែង ៣៥០០ម៉ែត្រ ស្ថិតក្នុងភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី

លោក រ័ត្ន ដាស៊ី​ណង បានមានប្រសាសន៍ថាផ្លូវ១ខ្សែដែលមា​នប្រវែង៣៥០០ម៉ែត្រ កំពុងយក​គ្រឿង​ចក្រគៀកិន​នេះ គឺចាប់ផ្តើមពីភូមិគោកព្នៅ ឃុំបន្ទាយនាង ដោយឆ្លងកាត់ចំនួន៣ភូមិ មាន​ប្រជាពលរដ្ឋរស់នៅ១៩២៧គ្រួសារ ឆ្ពោះទៅពោ​ធិ៍ពីដើម ស្ថិតក្នុង​ភូមិរហាត់​ទឹក ឃុំរហាត់ទឹក ស្រុ​កមង្គលបូរី ដើម្បីបំ​ពេញតាមសំ​ណូមពរ និងសម្រួល​ដល់ការធ្វើដំ​ណើរបណ្ដោះអាសន្នសិន។

ថ្លែងក្នុងការចុះពិ​និត្យលោក លី សារី ប្រធានក្រុម​ការងារចុះជួយស្រុកមង្គលបូរី បានមាន​ប្រសាស​ន៍លើកឡើងថាតាមរយៈ​ផ្លូវមួយខ្សែនេះ គឺវាមានសារៈ​សំខាន់ណាស់​សម្រាប់បងប្អូន ធ្វើដំណើ​រឆ្លង​កាត់ប្រកប​របររកស៊ី ក៏ដូចជាដឹកជញ្ជូនភោ​គផលដំណាំកសិកម្មផ្សេងៗជាពិសេស​សិស្សានុសិ​ស្ស​ធ្វើដំណើរទៅសិ​ក្សារៀនសូត្រ។ជាក់ស្ដែងនារដូ​វភ្លៀងធ្លាក់ គឺវា​ពិបាកក្នុង​ការធ្វើដំណើរទៅមក តែ​ពេល​នេះបងប្អូនប្រជា​ពលរដ្ឋ​លែងមា​នការព្រួយបារម្ភទៀតហើយ ព្រោះយើងធ្វើការគៀកិន ដែល​ដំ​ណើរការ​នៃការស្ថាបនា និងរួចរាល់​ហើយ

 

ជាមួយគ្នា​នោះលោកក៏បានធ្វើការណែនាំ និងសំណូមពរដល់ប្រជាព​លរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុក​ដាក់ខ្ពស់​ថែ​ទាំផ្លូវមួយខ្សែ​នេះ ឱ្យបានឋិ​តថេរ ដើម្បីឱ្យមា​ននិរន្តរ​ភាពប្រើប្រាក់​បានយូរអង្វែង​ ព្រោះមានស្ពាន មានផ្លូវមានក្តីសង្ឃឹម មាន​ការរីកចម្រើន។

លោក លី សារី អំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមខ្លួនដើម្បីទៅបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និង​បោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជាឲ្យបានឈ្នះ ជាបន្តទៀតដើម្បី​បន្តសម្រេចបាន​នូវវឌ្ឍន​ភាពថ្មី​ៗជូនដល់មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!