ពិធី​ប្រកាស​តែងតាំង គ្រូសូត្រស្តាំ អាចារ្យ គណៈធម្មការវត្ត​ពោធិ៍​រុក្ខា​រាម​ពង្រ ក្នុង​ស្រុក​មង្គលបូរី

ខេត្តបន្ទាយមានជ័យ: គ្រប់វត្តអារាមទាំងអស់​ ត្រូវធ្វើការរៀបចំរចនាសម្ព័ន្ធ​ ឲ្យបានច្បាស់លាស់ត្រឹមត្រូវ​ ទាំងគណៈសង្ឃនិងអាចារ្យគណៈកម្មការវត្ត។លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងពិធីប្រកាសតែងតាំង​ គណៈ​សង្ឃ​ និងអាចារ្យ​ គណៈ​កម្មាការ​ នៅវត្ដពោធិរុក្ខារាមពង្រ​ នៅក្នុងឃុំបន្ទាយនាង​ ស្រុកមង្គលបូរី​ ក្រោមអធិបតីភាព​ ព្រះឧត្តមសីលញាណ​ ធុល​ សុធា​ ព្រះមេគណខេត្ត​ ។ បន្ទាប់ពីព្រះមន្ត្រីសង្ឃស្រុកមង្គលបូរី​ បានអាននូវសេចក្ដីសម្រេចប្រកាសតែងតាំង​ គណៈ​សង្ឃវត្ត​ និងអាចារ្យគណៈកម្មការ​ ប្រគល់ទទួលរួចមក លោក​ បៀវ​ ថាន ប្រធានមន្ទីរ​ ធម្មការនិងសាសនាខេត្ត​ និងព្រះឧត្ដមសីលញាណ​ ធុល​ សុធា​ ព្រះមេគណខេត្តបានមានប្រសាសន៍​ និង​ សង្ឃដីកា​លើកឡើងថា​ តួនាទីរបស់ព្រះចៅអធិការវត្ត​ គឺជាអ្នកគ្រប់គ្រងរួមនិងគ្រូសូត្រស្ដាំសូត្រឆ្វេង​ ជាជំនួយការផ្ទាល់របស់ព្រះចៅអធិការ​ រីឯតួនាទីរបស់អាចារ្យគណៈកម្មការវត្ត​ មានតួនាទីភារៈកិច្ចជាជំនួយ ដល់​ គណៈសង្ឃ​ លើការងារដូចជា​ ផ្នែក​ អាចារ្យ​ដឹកនាំរៀបចំ​ កម្មវិធីសាសនាតាមបែបប្រពៃណីទំនៀមទម្លាប់ខ្មែរនិងប្រពៃណីព្រះពុទ្ធសាសនា​ និងទំនាក់ទំនងពុទ្ធបរិស័ទដើម្បីធ្វើការអប់រំផ្សព្វផ្សាយទ្រឹស្ដីពុទ្ធសាសនា។ ចំពោះគណៈកម្មការវត្ត​ មានតួនាទីលើការងាររដ្ឋបាលទូទៅ ការងារកិច្ចបញ្ជីហិរញ្ញវត្ថុគ្រប់គ្រងថែរក្សាចុះបញ្ជីទ្រព្យសម្បត្តិគរុភណ្ឌវត្ត​ ផ្គត់ផ្គង់​ប្រគេនចង្ហាន់ដល់ព្រះសង្ឃ​ នឹងរៀបចំសណ្ដាប់ធ្នាប់ទូទៅ​ រក្សាសន្តិសុខសុវត្ថិភាពនៅក្នុងវត្ត​ មិនមែនបានតួនាទីអាចារ្យគណៈកម្មការហើយ​ ទៅធ្វើការគ្រប់គ្រងលើ​ ព្រះសង្ឃ​នោះឡើយ ។
ចុងក្រោយ​ លោក​ បៀវ​ ថាន​ ក៏បានធ្វើការផ្ដាំផ្ញើដល់ព្រះសង្ឃ​ អាចារ្យគណៈកម្មការ​ ធ្វើយ៉ាងណា​ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ​ ហើយសុំធ្វើការអនុវត្តនូវគោលការណ៍ឱ្យបានខ្ជាប់ខ្ជួនរបស់ក្រសួងធម្មការនិងសាសនាដែលបានដាក់ចេញនូវអភិក្រម​ ស៣​ សម្រាប់វត្តអារាមទូទៅយកមកធ្វើការអនុវត្តក្នុងនោះគឺ ស១​ វត្តស្អាត​ ស២​ វត្តស្វាងនិង​ ស៣​ វត្តស្ងប់​ ។ តាមរយៈអភិក្រម​ ស៣នេះ​ សង្ឃឹមថាគ្រប់វត្តអារាមនិងខិតខំចូលរួមចំណែកសម្រាប់បង្កើននូវប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រងទៀតកម្ពស់ស្មារតីពង្រឹងនិងពង្រីកសាមគ្គីធម៍៕

Leave a Reply

Your email address will not be published. Required fields are marked *