ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់អំណោយជូនយោធិន គ្រួសារយោធិន និងអតីតយុទ្ធជន នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២

(បន្ទាយមានជ័យ):នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២ បានធ្វើពិធីចែកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក ជូនយោធិន គ្រួសារយោធិន និងអតីតយុទ្ធជន ក្រោមអធិបតី លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២។

លោក ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូរដល់សុខទុក្ខកងទ័ព និងគ្រួសារកងទ័ពដែលជួបការលំបាក ជាពិសេស ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជានិច្ចកាលបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ជួយសម្រួលការលំបាកផងដែរ។

ជាក់ស្តែងនៅថ្ងៃនេះ គ្រួសារកងទ័ព ចំនួន ១៥១គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ ១យួរ ទឹកសុទ្ធ ១យួរ និងថវិការ ២ម៉ឺនរៀល។

ក្នុងឱកាសនោះដែរគ្រួសារកងទ័ពទាំងអស់ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ សូមមានសុខភាពល្អទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិនិងប្រជាជន សូមគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនជានិច្ចនិរន្តរ៍តទៅ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!