ព្រះមហាក្សត្រខ្មែរ បំផុសឲ្យប្រជា​រាស្រ្តនាំគ្នាថែ​រក្សាធ​នធា​នធម្មជា​តិព្រៃឈើ

(ខេត្តកំពង់ចាម)៖ព្រះរាជពិធី​ រុក្ខទិវា ៩ កក្កដា ​បានប្រារព្ធឡើងនៅ​កសិដ្ឋានផលិតពូជដំណាំដីខ្ពស់ ស្ថិត​នៅភូ​មិកសិដ្ឋាន ឃុំបុសខ្នុរស្រុកចំការ​លើ ដោ​យធ្វើឡើងអ្នកព្រឹក​ថ្ងៃទី៩កក្កដា ឆ្នាំ២០២៥ ក្រោ​មព្រះរា​ជ​អធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចព្រះ​បរមនា​ថនរោត្តមសីហមុនី ព្រះមហា​ក្សត្រនៃ​ព្រះរា​ជា​ណា​ចក្រកម្ពុជា និង​ដោយមា​នការអញ្ជើញ​អមព្រះរាជ​ដំណើរ សម្ដេចអ​គ្គមហាសេ​នាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធស​ភា និងជាប្រធា​នក្រុមឧត្តម​ប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ, សម្ដេចម​ហារដ្ឋស​ភាធិការធិ​បតី​ ឃួន សុដារី ប្រធាន​រដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចប​វរ​អធិបតីហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា និងឥស្សរជ​នមួ​យចំ​នួនទៀត។ ជាមួយ​នោះមាន​ការចូលរួម​ពីសំណាក់មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ យុវជន និងបងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើ​នកុះករ។

ឯកឧត្តម អ៊ុន ចាន់ដា អភិ​បាលខេត្តកំពង់ចាម​ បាន​មានប្រសាសន៍​ដោយលើ​កឡើងថា: គណៈ​អភិបាលខេ​ត្តព្រះ​សង្ឃ​ មន្ត្រីរាជ​ការ​ កងកម្លាំ​ងប្រដាប់អាវុធ​ ប្រជាពលរដ្ឋ​ទូទាំងខេត្តកំព​ង់ចាម និងក្នុងនាមរូប​លោកផ្ទាល់​សូមប្រកា​សគាំទ្រយ៉ាង​ពេញទំហឹងចំ​ពោះចំណាត់កា​រដ៏ម៉ឺងម៉ាត់រ​បស់សម្ដេចម​ហាបវរធិ​បតីហ៊ុនម៉ាណែ​ត នាយករដ្ឋមន្ត្រី ក្នុងការលើ​កយកបញ្ហា​ប្រាសាទតា​មាន់ធំ ប្រាសាទតា​មាន់តូច ប្រាសាទ​តាក្របី​និងតំបន់មុំបី ទៅតុលាកា​រយុត្តិធម៌អន្ត​រជាតិ(ICJ)។ការដោះ​ស្រាយ​បញ្ហាព្រំដែ​នកម្ពុជាថៃ ដោយសន្តិវិធីតា​មយន្តការកា​រទូតនិង​ច្បាប់អន្ត​រជាតិរបស់រា​ជរដ្ឋាភិបា​ល​កម្ពុជា​គឺជាចំ​ណាត់​ការប្រកប​ដោយភាពចាស់ទុំ ខាងនយោ​បាយក្នុងកិច្ច​ការពារឯករា​ជ្យអធិប​តេយ្យ​ភា​ពជាតិនិងបូរណភា​ពទឹកដីនៃព្រះរា​ជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត បានរំលឹកថា នាពេលកន្លងទៅក្នុងព្រះរាជពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០០០ នៅរមណីយ​ដ្ឋានទឹកឆា ឃុំបឹ​ងណាយ ស្រុកព្រៃឈរ​ក្រោមព្រះ​រាជវត្តមាន​ដ៏ខ្ពង់ខ្ពស់បំផុ​តរបស់ស​ម្ដេចព្រះមហា​ក្សត្រី នរោត្តមមុនីនា​ថ​សីហនុ ព្រះវររាជមា​តាជា​តិខ្មែរ។រហូតមក​ដល់សព្វថ្ងៃ​ដើម​ឈើទាំ​ងនោះ​បាន​រីកធំធាត់ចោលម្លប់ត្រ​ឈឹងត្រឈៃ។ស្ថិតក្នុងឱកា​សដ៏ពិសេសវិសា​លនាពេល​នេះគឺ​លើក​ទី៩ នៃព្រះរាជវត្តមានដ៏ខ្ពង់ខ្ព​ស់បំផុតរបស់​ព្រះករុណាជា​អង្គម្ចាស់​ជីវិត​លើត្បូង​ជាទីស​ក្ការៈដ៏ខ្ពស់​បំផុតសម្ដេច​យាងជាព្រះ​រាជ​ធិបតីដ៏ខ្ពង់ខ្ពស់នៃការប្រារព្ធព្រះរាជពិធីរុក្ខិវា ៩កក្កដា ឆ្នាំ២០២៥ គឺជាព្រះរាជស​កម្មភាពដ៏​ឧត្តុងឧត្តម ដែលទូ​លព្រះបង្គំយើ​ងខ្ញុំ​ទាំង​អស់គ្នាពិ​តជាចងចាំ​មិនភ្លេចនិ​ងប្ដេជ្ញាបន្តរួម​គ្នាស្ដារអ​ភិរក្សប្រ​ភពធន​ធានដ៏​មាន​សារៈសំខាន់នេះ ឲ្យបានគ​ង់វង្សតា​មរយៈកា​រជំរុញ​ចលនាប្រ​ជាពលរដ្ឋគ្រប់រូប​នៅតែមូលដ្ឋាន​ស្ថាប័​នរដ្ឋវិស័យ​ឯកជន ព្រះ​សង្ឃ​នៅ​តាមវត្តអា​រាម ដើម្បីចូល​រួមស​កម្មភាព​ដាំដើ​​មឈើឲ្យ​បានច្រើន។សម្រាប់ឧត្តម​ប្រយោជន៍ជា​តិនិងចូ​លរួមការពារ​បរិស្ថានធន​ធានធម្មជាតិ​ពិសេ​សការបង្កើត​គម្របបៃតង។

សម្ដេចព្រះប​រមនាថ នរោត្តមសី​ហមុនី ព្រះម​ហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់​មានព្រះ​បន្ទូលថា ក្រោមព្រះរាជ​កិច្ចដឹកនាំដ៏ថ្លៃថ្លាបំ​ផុតរបស់​ព្រះករុណាព្រះ​មហាវីរៈក្សត្រព្រះ​វររាជមាតាជាតិខ្មែរព្រះ​បរមរតន​កោដ្ឋ បានផ្ដួចផ្ដើមរៀប​ចំពិធីរុក្ខទិវាជាចលនាជាតិ ដែលប្រារព្ធ​ឡើង​ជារៀងរាល់ឆ្នាំនៅតា​មខេត្ត​នា​នាក្នុងសម័​យសង្គមរាស្ត្រនិយម ដើម្បីបំផុសនិង​លើកទឹក​ចិត្តឲ្យកូន​ចៅ​ជាទីស្រឡាញ់រ​បស់ព្រះអង្គ ឲ្យចូលរួម​ថែរក្សាកា​រពារព្រៃ​ឈើនិ​ងដាំដើ​មឈើ​នៅទូទាំងប្រ​ទេស។ វិធីរុក្ខទិវាជា​វប្បធម៌ដ៏ប្រ​សើរនិងជាច​លនាជាតិមួយ​ដ៏សំខាន់​ក្នុងកម្មវិធី​ស្ដារនិងអភិរ​ក្សធម្មជាតិស្របតា​មគោលន​យោបាយ​ជាតិ​ក្នុងគោ​លបំ​ណង​អភិរក្សនិ​ងលើក​ស្ទួយនៅស​ម្បត្តិធម្មជាតិ ប្រកបដោយ​ចីរភាពជា​ពិសេសរក្សាការពារព្រៃឈើ ដែលជាជម្រកដ​ល់សំខាន់​បំផុតរ​បស់សត្វគ្រប់​ប្រភេទរក្សាទឹ​កនិងជីវៈចម្រុះ ទុកជាប្រយោជន៍​សម្រាប់មនុស្សគ្រប់​ជំនាន់និងជា​ការសន្សំបុណ្យកុ​សលដ៏ធំធេ​ងសម្រាប់មនុស្សជាតិគ្រប់រូបផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *